សមត្ថកិច្ចបង្ក្រាបឃាត់ខ្លួន ជនសង្ស័យ០៤នាក់ ក្រោយប្រើប្រាស់ឧបករណ៍ឆក់ត្រីដោយខុសច្បាប់
បាត់ដំបង ៖ កម្លាំងតំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ ប្រចាំទិសទន្លេសាប បានចុះប្រតិបត្តិការបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យ០៤នាក់ ក្រោយពួកគេប្រើប្រាស់ឧបករណ៍ឆក់ត្រីដោយខុសច្បាប់។
កិច្ចប្រតិបត្តិការខាងលើនេះ ធ្វើឡើងនៅវេលាម៉ោង០៨ និង៣០នាទី ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ នៅចំណុចបឹងអាកាទឹម ស្ថិតក្នុងភូមិឈូងត្រដក់ ឃុំរកា ស្រុកសង្កែ ខេត្តបាត់ដំបង ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់ ៖ ១.ឈ្មោះ សាក់ សុខ ហៅ ចិន ភេទប្រុស អាយុ៣២ឆ្នាំ មានទីលំនៅភូមិតាហែន១ ឃុំរកា ស្រុកសង្កែ ខេត្តបាត់ដំបង, ២.ឈ្មោះ ឈឿត ស៊ីណា ហៅសេត ភេទប្រុស អាយុ៤១ឆ្នាំ មានទីលំនៅភូមិដំបូកបុណ្យ ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង, ៣.ឈ្មោះ ភ្លឺ សីហា ហៅ ប្រុស ភេទប្រុស អាយុ៣១ឆ្នាំ មានទីលំនៅភូមិតាហែន១ ឃុំរកា ស្រុកសង្កែ ខេត្តបាត់ដំបង, ៤.ឈ្មោះ ផៅ ព្រំស៊ីផល ភេទប្រុស អាយុ៣៦ឆ្នាំ មានទីលំនៅភូមិតាហែន១ ឃុំរកា ស្រុកសង្កែ ខេត្តបាត់ដំបង។
វត្ថុតាងដកហូតរួមមាន ៖ អាំងវិចទ័រសម្រាប់ឆក់ត្រីចំនួន០៤គ្រឿង, អាគុយ៤០អំពែរចំនួន០៤, ដងឆក់ត្រីចំនួន០៨ ហើយបន្ទាប់ពីឃាត់ខ្លួនកម្លាំងតំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ បានប្រគល់ជនសង្ស័យនិងវត្ថុតាងឱ្យជំនាញជលផល ដើម្បីរៀបចំកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ៕


