ក្រសួងអភិវឌ្ឍន៍ជនបទ ប្រកាសខេត្តប៉ៃលិនជាខេត្តទី១៦ បញ្ចប់ការបន្ទោបង់ពាសវាលពាសកាលទាំងស្រុង

ប៉ៃលិន ៖ ក្រសួងអភិវឌ្ឍន៍ជនបទបាន ប្រកាសទទួលស្គាល់ជាផ្លូវការនៅខេត្ត ប៉ៃលិនជាខេត្តទី១៦ បញ្ចប់ការបន្ទោបង់ពាសវាលពាសកាលទាំងស្រុង កាលពីព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥នេះដោយមានការចូលរួមពីមហាជន មន្តីរាជការកងកម្លាំងប្រដាវអាវុធយ៉ាងច្រើនដង្ហែតាមផ្លូវនិងជួបជុំប្រារពពិធី។

ឯកឧត្តម ឆាយ ប្ញទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ មានប្រសាសន៍អបអរសាទរចំពោះជ័យលាភី និងបានបញ្ជាក់ថា ក្រសួងអភិវឌ្ឍន៍ជនបទបានកំណត់ចក្ខុវិស័យលើកកម្ពស់គុណភាព និងគុណតម្លៃជីវិតរស់នៅរបស់ប្រជាជននៅតំបន់ជនបទប្រកបដោយបរិយាបន្នទាំងផ្នែកសេដ្ឋកិច្ច សង្គម និងវប្បធម៌ ស្របតាមយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ។   ឯកឧត្តមបន្តថា ខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលទាំងស្រុង ឬខេត្តទទួលបាន ODF គឺជាខេត្តដែលមានប្រជាជនគ្រប់ខ្នងផ្ទះមានបង្គន់អនាម័យប្រើប្រាស់ ដោយមានខ្នងផ្ទះភាគតិចបំផុតប្រើប្រាស់បង្គន់រួមគ្នា ។     

ក្នុងឱកាសនោះលោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានបញ្ជាក់ថា ជោគជ័យដ៏ធំធេងលើការងារលើកកកម្ពស់អនាម័យជនបទនាពេលនេះ កើតឡើងដោយកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាលខេត្ត អង្គការភ្លែនអន្តរជាតិកម្ពុជា អង្គការដៃគូនានា និងអង្គភាពពាក់ព័ន្ធ៕   

CATEGORIES
Share This