ឃាត់ខ្លួនជនសង្ស័យ ០៣នាក់ ពីបទរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន

បាត់ដំបង ៖ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកឯកភ្នំ បានចុះប្រតិបត្តិការបង្ក្រាបករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀនមួយករណីដោយបានធ្វើការឃាត់ខ្លួនជនសង្ស័យ ០៣នាក់។

កិច្ចប្រតិបត្តិការខាងលើនេះធ្វើឡើងនៅវេលាម៉ោង ០៨និង០០នាទី ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៥ នៅចំណុចភូមិបាក់រទេះ ឃុំព្រែកហ្លួង ស្រុកឯកភ្នំ ខេត្តបាត់ដំបង ដោយបានឃាត់ខ្លួនជនសង្ស័យ០៣នាក់ ៖ ១ -ឈ្មោះ ជៀវ វាស្នា ភេទប្រុស អាយុ៣០ឆ្នាំ, ២-ឈ្មោះ លួម លីន ភេទប្រុស អាយុ៣៧ឆ្នាំ, ៣-ឈ្មោះ ជឿន ដន ភេទប្រុស អាយុ ៣៧ឆ្នាំ អ្នកទាំងបីរស់នៅភូមិបាក់រទេះ ឃុំព្រែកហ្លួង ស្រុកឯកភ្នំ ខេត្តបាត់ដំបង។

វត្ថុតាងដកហូតរួមមាន ៖ ម្សៅក្រាមពណ៌សថ្លាសង្ស័យមានសារធាត់ញៀនចំនួន ១៥កញ្ចប់ ,ថង់សម្រាប់ច្រកវេចខ្ចប់រំលែកថ្នាំញៀនមួយចំនួន និងសម្ភារៈសម្រាប់ប្រើប្រាស់ថ្នាំញៀនមួយចំនួនផងដែរ ។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង កំពុងត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញដើម្បីចាត់ការបន្តតាមនីតិវិធី ៕

ដោយ ៖ សាលី

CATEGORIES
Share This