លោក កែ សួនសុភាព ប្រកាសទទួលស្គាល់សមាសភាពគណៈកម្មាធិការ ស.ស.យ.ក. ក្រុងសិរីសោភ័ណ និងស.ស.យ.កនៃមន្ទីររៀបចំដែនដីខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យ ៖ លោក កែ សួន សុភាព ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តបន្ទាយមានជ័យ កាលពីព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៥ បានអញ្ជើញប្រកាសសមាសភាពគណៈកម្មាធិការសហភាពសហព័ន្ធយុវជនកម្ពុជា ក្រុងសិរីសោភ័ណ និងស.ស.យ.ក. មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តបន្ទាយមានជ័យ ។

ពិធីនេះប្រព្រឹត្តទៅនៅសាលប្រជុំធំគេហដ្ឋានរបស់ឯកឧត្តម កែ គឹមយ៉ាន អ្នកតំណាងរាស្ត្រមណ្ឌលខេត្តបន្ទាយមានជ័យ និងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ​ ស្ថិតនៅភូមិអូរអំបិល​ សង្កាត់អូរអំបិល​ ក្រុងសិរីសោភ័ណ និងក៏មានការចូលរួមពី ប្រធានក្រុមប្រឹក្សាក្រុង អភិបាលក្រុង លោកមេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំងបី នៃក្រុងសិរីសោភ័ណ លោកប្រធានសមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) ក្រុងសិរីសោភ័ណ លោក លោកស្រីអនុប្រធាន សមាជិក សមាជិកា អចិន្រ្តៃយ៍ស.ស.យ.ក. ខេត្ត លោកប្រធានលេខាធិការដ្ឋាន លោក លោកស្រី ប្រធាន អនុប្រធានផ្នែកទាំង៧ សមាជិក សមាជិកា នៃលេខាធិការដ្ឋានស.ស.យ.ក.ខេត្ត រដ្ឋបាលសង្កាត់​។

យោងតាមសេចក្តីសម្រេច ដែលត្រូវនានប្រកាសនាពេលនោះ គឺ ត្រូវបានកែសម្រួល និងបំពេញបន្ថែមគណៈកម្មាធិការ សហភាពសហព័ន្ធយុវជនកម្ពុជា ក្រុងសិរីសោភ័ណ ចំនួន ២៥០នាក់៖ លោក ស្រេង សុផល ត្រូវបានប្រកាសតែងតាំងជាប្រធានកិត្តិយស។ លោក សំបាន់ ដាណែល ត្រូវបានតែងតាំងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ក្រុងសិរីសោភ័ណ។ សម្រេចបង្កើតបង្កើតសមាសភាពក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា លើវិស័យ រៀបចំដែនដីនគរូបនីយកម្ម និងសំណង់ដីខេត្តបន្ទាយមានជ័យចំនួន ៩០នាក់ ។ ប្រកាសតែងតាំង លោក មាស ដារ៉ា ជាប្រធាន និងប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងប្រធាន ចៅសង្កាត់ទាំង៧ទៀតផងដែរ។

លោក កែ សួន សុភាព បានធ្វើការផ្ដាំផ្ញើ និងចែករំលែកបទពិសោធន៍មួយចំនួនដល់លោក លោកស្រី ប្រធានអនុប្រធានសមាជិកសមាជិកា (ស.ស.យ.ក.) ក្រុងសិរីសោភ័ណ និងស.ស.យ.ក. មន្ទីររៀបចំដែនដី នគររូបនីយកម្មសំណង់ និងសុរិយោដី ខេត្តបន្ទាយមានជ័យ ដែលទើបប្រកាសរួមមាន៖ ១,ការដឹកនាំប្រកបដោយគុណធម៌ និងចរិយាសម្បត្តិ គោរពគ្នាទៅវិញ។ ២,រក្សាភាពថ្លៃថ្នូររបស់សហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក.)។ ៣,ដោះស្រាយបញ្ហាផ្ទៃក្នុងជូនសមាជិក សមាជិកា របស់ខ្លួន(ស.ស.យ.ក.) ។ ៤,មានការទំនាក់ទំនងល្អជាមួយអាជ្ញាធរមូលដ្ឋាន។៥,បង្កើតអនុស្សាវរីយ៍។៦,ការសហការគៀងគរ។៧,ការកែសម្រួលសមាជិកសមាជិការបស់ថ្នាក់ដឹកនាំ។

អ្វីដែលសំខាន់ ការចូលរួមជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) គឺដើម្បីខ្លួនឯង និងដើម្បីសង្គមជាតិ ៕

CATEGORIES
Share This