រដ្ឋបាលស្រុកភ្នំក្រវ៉ាញ និងប្រជាពលរដ្ឋ រួមធ្វើអនាម័យបរិស្ថាន សំអាតសំរាមតាមដងផ្លូវ លំនៅឋាន និងទីកន្លែងធ្វើការ
ពោធិ៍សាត់ ៖ រដ្ឋបាលស្រុកភ្នំក្រវ៉ាញ និងលោក មេឃុំក៏ដូចជាប្រជាពលរដ្ឋកាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ បានរួមគ្នាធ្វើអនាម័យបរិស្ថាន សំអាតសំរាមតាមដងផ្លូវ និងលំនៅឋាន ទីកន្លែងធ្វើការ និងអាជីវកម្មដើម្បីចូលរួមចំណែកកែលម្អសោភ័ណភាព មូលដ្ឋានរបស់ខ្លួនអោយស្អាត ។
លោក ធាម សុផាត អភិបាលនៃគណៈអភិបាលស្រុកភ្នំក្រវ៉ាញ បានដឹកនាំនិងអនុវត្តផ្ទាល់ផ្សះផ្សាយ និងការអប់រំ ការគ្រប់គ្រងសំណល់សំរាម របស់ខ្លួននិងការទុកដាក់សំរាមឲ្យបានត្រឹមត្រូវ និងដើម្បីចូលរួមចំណែក ការអនុវត្តវិធានការផាកពិន័យ ចំពោះបុគ្គលណាដែលបោះចោលសំរាមនៅទីសាធារណៈតាមដងផ្លូវ និងទីប្រជុំជនក្នុងភូមិសាស្ត្រស្រុក ។
រដ្ឋបាលឃុំ បាននឹងកំពុងចូលរួមអនុវត្តការងារយ៉ាងសកម្ម និងទទួលខុសត្រូវខ្ពស់លើទៅលើសំរាម៕









ដោយ ៖ សំណាង