បុរសមានជំងឺរ៉ាំរ៉ៃម្នាក់ សម្រេចចិត្តធ្វើអត្តឃាត បញ្ចប់ជីវិត

បាត់ដំបង ៖ បុរសម្នាក់ព្រោះតែមានជំងឺប្រចាំកាយរ៉ាំរ៉ៃ (ទឹកនោមផ្អែមនិងលើសឈាម) បានធ្វើអត្តឃាតដោយចងកសម្លាប់ខ្លួនបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង ១៥និង៤៣នាទី ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ នៅចំណុចភូមិបន្ទាយចារ ឃុំឆ្នាល់មាន់ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។

ជនរងគ្រោះមានឈ្មោះ សុង សេង ភេទប្រុស អាយុ៧៣ឆ្នាំ នៅភូមិបន្ទាយចារ ឃុំឆ្នាល់មាន់ ស្រុកគាសក្រឡ ខេត្តបាត់ដំបង បានធ្វើអត្តឃាតដោយយកខ្សែលីឡុងពណ៌ខៀវចងកទៅនិងធ្នឹមផ្ទះបណ្តាលអោយស្លាប់ព្រោះតែមានជំងឺប្រចាំកាយរ៉ាំរ៉ៃ (ទឹកនោមផ្អែមនិងលើសឈាម)។

ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះទៅពិនិត្យធ្វើកោសល្យវិច័យនិងប្រគល់សពជនរងគ្រោះអោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕

ដោយ ៖ សាលី

CATEGORIES
Share This