ឯកឧត្តម ស សុខា ចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋមកស្នើសុំសេវានៅប៉ុស្តិ៍នគរបាលរដ្ឋបាលពាមឯក

បាត់ដំបង ៖ ក្នុងដំណើរបំពេញបេសកកម្មនៅខេត្តបាត់ដំបងកាលពីព្រឹកថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៥ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានចូលជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ ១គ្រួសារ មានប្ដី ប្រពន្ធ និងកូនតូច ដែលមកស្នើសុំសេវាឯកសារផ្លាស់ទីលំនៅចេញពីមូលដ្ឋានឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង ទៅកាន់ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។

ក្នុងឧកាសនោះឯកឧត្តមបានសរសើរប្អូនៗជាស្វាមី និងភរិយា ដែលបានយកចិត្តទុកដាក់ និងផ្ដល់សារៈសំខាន់ចំពោះឯកសារផ្លាស់ទីលំនៅ ហើយឆ្លៀតពេលវេលាមកស្នើសុំសេវានេះនៅប៉ុស្តិ៍នគរបាលរដ្ឋបាលពាមឯក។ ឯកសារនេះ ជាការតម្រូវចាំបាច់របស់មន្រ្តីនគរបាលប៉ុស្តិ៍ សម្រាប់ការងារគ្រប់គ្រងស្ថិតិប្រជាជន និងក៏មានសារៈសំខាន់សម្រាប់ការប្រើប្រាស់ផ្សេងៗរបស់បងប្អូន។

តាមរយៈការចូលជួបដោយពុំបានជូនដំណឹងជាមុនឯកឧត្តមក៏សូមសរសើរ និងលើកទឹកចិត្តខ្ពស់ដល់មន្រ្តីនគរបាលប៉ុស្តិ៍រដ្ឋបាលពាមឯក បើទោះបីជាថ្ងៃនេះ ជាថ្ងៃសៅរ៍ ប៉ុន្តែនាយប៉ុស្តិ៍ បានបែងចែកកម្លាំងប្រចាំការ សម្រួលការផ្ដល់សេវាជូនបងប្អូនប្រជាពលរដ្ឋ ដែលមួយចំនួនពួកគាត់ច្រើនតែមានឱកាសមកស្នើធ្វើឯកសារផ្សេងៗក្នុងថ្ងៃសៅរ៍ អាទិត្យ ឬថ្ងៃបុណ្យឈប់សម្រាក ទំនេរពីការងារ៕

CATEGORIES
Share This