បន្តអភិវឌ្ឍមូលដ្ឋានធានាបាននូវភាពសុខដុមរមនា ជីវភាពរស់នៅល្អដល់ប្រជាពលរដ្ឋស្របតាមកម្មវិធីនយោបាយបក្សនិងរដ្ឋ
មន្ត្រីជាន់ខ្ពស់គណបក្សកាន់អំណាចបានស្នើអោយមន្ត្រីថ្នាក់ដឹកនាំនិងមន្ត្រីក្រុមការងារចុះជួយនិងមូលដ្ឋានត្រូវខិតខំបន្តអភិវឌ្ឍមូលដ្ឋានធានាបាននូវភាពសុខដុមរមនា និងមានជីវភាពរស់នៅល្អប្រសើរដល់ប្រជាពលរដ្ឋស្របតាមកម្មវិធីនយោបាយរបស់គណបក្សនិងរាជរដ្ឋាភិបាលនៅគ្រប់អាណត្តិ។
លោក កែ គឹមយ៉ាន សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តបន្ទាយមានជ័យថ្លែងកាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៥ ពេលបានអញ្ជើញជាអធិបតីនៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្សខេត្តឆ្នាំ២០២៤ និងទិសដៅបន្ត និងផ្សព្វផ្សាយលទ្ធផលស្មារតី នៃសន្និបាតគណៈកម្មាធិការកណ្តាល លើកទី៤៥ អាណត្តិទី៥។
ក្នុងនោះ លោកប្លែក វ៉ារី សមាជិកគណកម្មាធិការកណ្តាលនិងជាអនុប្រធានគណកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តបន្ទាយមានជ័យបានអានរបាយការណ៍បូកសរុបលទ្ធផលការងារគណបក្សខេត្តឆ្នាំ២០២៤ និងទិសដៅបន្តឆ្នាំ២០២៥ ដែលអាចសន្និដ្ឋាន និងវាយតម្លៃថា :-ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំដ៏ឈ្លាសវៃ គណបក្សជម្នះបាននូវរាល់ឧបសគ្គ យើងរក្សាបាននូវ សុខសន្តិភាព និងបន្តការ អភិវឌ្ឍន៍លើគ្រប់វិស័យ។
ខេត្តបន្ទាយមានជ័យដោយមានការគាំទ្រយ៉ាងពេញទំហឹងទាំងស្មារតី សម្ភារៈ ថវិកា ពីលោកកែ គឹមយ៉ាន សមាជិក គណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល ប្រធានក្រុមការងារគណបក្ស ចុះមូលដ្ឋានខេត្ត និងលោកឌិត ទីណា សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានទី១ ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្ត រួម និងក្រុមការងារគ្រប់ថ្នាក់ យើងសម្រេចបានស្នាដៃជាសមិទ្ធផល ហេដ្ឋារចនាសម្ព័ន្ធ។
– ការពង្រឹងនយោបាយសតិអារម្មណ៍ នៅមូលដ្ឋាន ធ្វើឲ្យប្រជាពលរដ្ឋកាន់ត មានជំនឿជឿជាក់លើការ ដឹកនាំរបស់គណបក្ស។
ក៏បង្ហាញពីចំណុចខ្លាំង ចំណុចខ្សោយនិងលើកពីទិសដៅ ភារកិច្ចអនុវត្តបន្តរបស់គណបក្សឆ្នាំ២០២៥ ដែលមាន១០ចំណុចសំខាន់ៗដែលសំំដៅព្រឹងនិងពង្រីកលើគ្រប់ការងារគណបក្ស ។
ចំណែកលោកអ៊ុំ រាត្រី សមាជិកគណកម្មាធិការកណ្តាលនិងជាប្រធានគណកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តបន្ទាយមានជ័យបានអានរបាយការណ៍ស្តីពីសភាពការណ៍ទូទៅ និងការងារគណបក្ស ឆ្នាំ២០២៤ និងទិសដៅភារកិច្ច ឆ្នាំ២០២០ នៃសន្និបាតគណៈកម្មាធិការកណ្តាល និងសេចក្តីជូនដំណឹងស្តីពីលទ្ធផលនៃសន្និបាតគណៈកម្មាធិការ កណ្តាលលើកទី៤៥ អាណត្តិទី V ក្រោមអធិបតីភាពសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា កាលពីថ្ងៃទី២៥-២៦ខែមករាឆ្នាំ២០២៥ ដែលមានគណអធិបតីនិងសមាជិកអង្គសន្និបាត៣.៥០០នាក់ចូលរួម។
ជាសេចក្តីសន្និដ្ឋាន តាមរយៈសមិទ្ធផលធំៗលើគ្រប់វិស័យដែលសម្រេចបាន ក្នុងឆ្នាំ២០២៤ ក្នុងអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ បានឆ្លុះបញ្ចាំងច្បាស់អំពីការប ជំហានទៅមុខដ៏រឹងមាំរបស់ប្រជាជនកម្ពុជា លើមាគ៌ាសន្តិភាព ប្រជាធិបតេយ្យ នីតិរដ្ឋ និងអភិវឌ្ឍន៍ ព្រមទ ពង្រឹងបាននូវមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ ២០៣០ និងបន្តឈានទៅជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ ២០៥០ ទោះបីត្រូវប្រឈមនឹងការលំបាក យ៉ាងច្រើនទាំងកត្តាខាងក្នុង និងកត្តាខាងក្រៅក្តី។
ការបន្តនិរន្តរភាពនៃការដឹកនាំរបស់គណបក្សបានប្រព្រឹត្តទៅដោយរលូន ប្រកបដោយក្តីសង្ឃឹម និងការជឿជាក់ តាមរយៈជំហានដ៏ស្វាហាប់ ប្រកបដោយថាមពល និងជំហរទទួលខុសត្រូវខ្ពស់ចំពោះ ជោគវាសនាជាតិ និងប្រជាជន របស់រាជរដ្ឋាភិបាលសម្រាប់នីតិកាលទី៧ នៃរដ្ឋសភា ដែលដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។
នាឱកាសនោះ លោក កែ គឹមយ៉ាន បានដឹកនាំកិច្ចពិភាក្សា និងមតិផ្តាំផ្ញើ ។លោកបានថ្លែងអំណរគុណ និងកោតសរសើរ ចំពោះ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាមន្រ្តីគណបក្ស ជាក្រុមការងារគណបក្សចុះមូលដ្ឋានគណបក្សគ្រប់ជាន់ថ្នាក់ និងសមាជិកសមាជិកាគណបក្ស អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ក្នុងខេត្តបន្ទាយមានជ័យ ដែលបន្តអភិវឌ្ឍមូលដ្ឋាន ធានាបាននូវភាពសុខដុមរមនា និងជីវភាពរស់នៅល្អប្រសើរដល់ប្រជាពលរដ្ឋ ស្របតាមកម្មវិធីនយោបាយ របស់គណបក្ស និងរាជរដ្ឋាភិបាលនៅគ្រប់អាណត្តិ។
លោក កែ គឹមយ៉ាន បានលើកឡើងថា : គណបក្សប្រជាជនកម្ពុជាក្រោមមាគ៌ានយោបាយដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានិងជាប្រធានគណបក្ស បានបន្តដឹកនាំពង្រឹងនិងពង្រីកការដឹកនាំគណបក្សទទួលបានសមិទ្ធផលជាប្រវត្តិសាស្ត្រឥតគណនា ដែលធ្វើឲ្យគណបក្សកាន់តែរឹងមាំខាងនយោបាយ សតិអារម្មណ៍ និងចាត់តាំងទទួលបានការស្រលាញ់គាំទ្រកាន់តែទូលំទូលាយពីមជ្ឈដ្ឋានប្រជាជន ៕






