ករណីឃាត់កម្មនៅខេត្តត្បូងឃ្មុំ ស្លាប់០៣នាក់ របួស០៣នាន់ ដោយជនបង្កបាញ់សម្លាប់ខ្លួនពុំទាន់ដឹងមូលហេតុ
ត្បូងឃ្មុំ ៖ ព័ត៌មានបឋមកាលពីព្រលប់ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៥ស្ថិតនៅភូមិរំពុក ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំមានករណីឃាត់កម្មស្លាប់០៣នាក់ របួស០៣នាន់ដែលបង្កដោយឈ្មោះ ហុីង សុវណ្ណារិទ្ធិ ជាកងកម្លាំងប្រដាប់អាវុធបានបាញ់ទៅលើខ្លួនឯងសម្លាប់ ។
អ្នកស្លាប់ពីរនាក់ទៀតជាឪពុកក្មេកនិងម្តាយក្មេក
-ឪពុកក្មេកឈ្មោះ ឈឿង ប៊ុនធឿន (ស្លាប់) អាយុ៦៤ឆ្នាំ ។
– ម្តាយក្មេក ឈ្មោះ អោក ចាន់សាត (ស្លាប់) អាយុ៦៥ឆ្នាំ ។
– ប្រពន្ធ ឈ្មោះ ប៊ុន លក្ខណា (របួសជើង) អាយុ ៣២ឆ្នាំ ។
– ឈ្មោះ ប៊ុន រតនា (របួសស្មា) អាយុ ៣៨ឆ្នាំ ត្រូវជាបងប្រុសខាងប្រពន្ធ ។
– ឈ្មោះសេង ហន (របួសភ្នែក) ប្រុស អាយុ៥៤ឆ្នាំ ត្រូវជាប្រជាការពារភូមិ ជនរងគ្រោះរស់នៅភូមិឃុំខាងលើក ។
សរុបករណីឃាតកម្មនេះ ស្លាប់០៣នាក់ របួស០៣នាន់ដោយជនបង្កបាញ់សម្លាប់ខ្លួនឯង។
គេពុំដឹងថាករណីនេះ ជាករណីបណ្តាលមកពីអ្វីនោះទេតែបើតាមប្រភពខ្លះថា ជាករណីវិបត្តិក្នុងគ្រួសារដោយកាលពីចុងឆ្នាំ២០២៤ ជនបង្កនិងប្រពន្ធ បានធ្លាប់ទៅអាជ្ញាធរមូលដ្ឋានដើម្បីផ្តាច់សង្វសគ្នា។



