អាវុធហត្ថឃាត់ខ្លួនជនសង្ស័យ០៧នាក់ ដកហូតបានទាំងថ្នាំញៀន និងសម្ភារៈមួយចំនួន
បាត់ដំបង ៖ កម្លាំងការិយាល័យ ជំនាញ នៃទីបញ្ជាការកងរាជអាវុធហត្ថខេត្តបាត់ដំបង កាលពីវេលាម៉ោង ១៦និង៤០នាទី ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៥ នៅចំណុចភូមិបឹងព្រីង ឃុំព្រៃតូច ស្រុកមោងឬស្សី ខេត្តបាត់ដំបង បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០៧នាក់ ដកហូតបានទាំងថ្នាំញៀន និងអាវុធមួយចំនួនផងដែរ។
សមត្ថកិច្ចបានបញ្ជាក់ថា ជនសង្ស័យត្រូវបានឃាត់ខ្លួន ៖ ទី១.ឈ្មោះ គឹម វណ្ណៈ ហៅ សៀ ភេទប្រុស អាយុ ៤៥ឆ្នាំ មុខរបរកម្មករ រស់នៅភូមិព្រៃដំរី ឃុំព្រៃតូច ស្រុកមោងឬស្សី ខេត្តបាត់ដំបង (មានដីកាបង្គាប់ឲ្យចាប់ខ្លួន ចំនួន០២ដីកា), ២.ឈ្មោះ ដន ដេត ហៅ អាសុង ភេទប្រុស អាយុ ៣១ឆ្នាំ, ៣.ឈ្មោះ រឿត រឿន ភេទប្រុស អាយុ ២៧ឆ្នាំ, ៤.ឈ្មោះ វឿន សុជៀន ភេទប្រុស អាយុ ២៥ឆ្នាំ, ៥.ឈ្មោះ សឿត ស៊ាង ភេទប្រុស អាយុ ៣១ឆ្នាំ, ៦.ឈ្មោះ ថាច់ ដូង ភេទប្រុស អាយុ ១៧ឆ្នាំ, ៧.ឈ្មោះ ណាន សុភក្តី ភេទស្រី អាយុ ២៩ឆ្នាំ ។
វត្ថុតាងដកហូតរួមមាន ៖ គ្រឿងញៀនប្រភេទម្សៅក្រាមពណ៌សថ្លា( ice ) ចំនួន០២កញ្ចប់ ទម្ងន់ ១.០៧ ក្រាម ( ថ្លឹងទាំងសំបក ), ទូរស័ព្ទ ចំនួន០៥គ្រឿង, កាំភ្លើងហ្គាស ចំនួន០១ដើម, ពូថៅ ចំនួន ០១ដើម, កាំបិត ចំនួន ០២ដើម, ទែម៉ូម៉ែត ចំនួន០២, ផ្លាកលេខម៉ូតូ ចំនួន០៣, ជញ្ជឹងសម្រាប់ថ្លឹងគ្រឿងញៀន ចំនួន ០១, ម៉ាស៊ីនបូមទឹក ០១គ្រឿង, ម៉ាស៊ីនគោយន្ត ០១គ្រឿង, ម៉ូទ័របូមទឹក ០១គ្រឿង, អាគុយ ០៦គ្រឿង, ម៉ាស៊ីនបូមខ្យល់ ០១គ្រឿង, អាំងវិចទ័របញ្ចូលអាគុយ ០១គ្រឿង, ឧបករណ៍ផ្សាដែក ០១គ្រឿង, ម៉ូតូ ០៨គ្រឿង និងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង កំពុងឃាត់ខ្លួននៅការិយាល័យជំនាញ ដើម្បីចាត់ការតាមនិតិវិធី ចំណែកវត្ថុតាងដកហូតខាងលើ ជំនាញកំពុងស្រាវជ្រាវពាក់ព័ន្ធបទល្មើសទទួលផលចោរកម្ម និងស្វែងរកម្ចាស់សម្ភារៈទាំងនោះ ដើម្បីមានចំណាត់ការបន្តទៀត៕



ដោយ ៖ សាលី