ប្រទះឃើញសា.កស.ព(ទារកា)ម្នាក់ អណ្តែតទឹកក្នុងស្ទឹងសង្កែ

បាត់ដំបង ៖ សា.កស.ព(ទារកា)ម្នាក់ ត្រូវបានពលរដ្ឋប្រទះអណ្តែតទឹកក្នុងស្ទឹងសង្កែ បង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង ១០និង៥០នាទី ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៥ នៅត្រង់ចំណុចក្នុងស្ទឹងសង្កែក្រោយផ្សារអប្សរា (ផ្សារលើ) ស្ថិតក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។

ប្រភពពីប្រជាពលរដ្ឋជាអាជីវករលក់ដូរនៅផ្សារ(អប្សរាផ្សារលើ)បានបញ្ជាក់ថា ខណៈដែលពួកគាត់កំពុងលក់ដូរនៅលើជ្រាំងស្ទឹងហើយបានក្រលែកឃើញសាកសពអណ្តែតទឹកគិតថាជាកូនតុកតាទេ ដោយមានការសង្ស័យក៏អុំទូកទៅមើលទើបដឹងថាជាទារកាដែលទើបនឹងកើតហើយត្រូវបានគេយកមកបោះចោលភ្លាមនោះក៏បានស្រង់ដាក់ថង់យកមកលើគោកតែម្តង។

ក្រោយមានការភ្ញាក់ផ្អើលប្រទះឃើញសាកសព (ទារកា) ខាងលើ សមត្ថកិច្ចជំនាញបានចុះមកពិនិត្យនិងកោសល្យវិច័យរួចប្រគល់ជូនអាជ្ញាធរមូលដ្ឋានដើម្បីយកទៅបូជានៅវត្តបច្ឆាផងដែរ ៕

ដោយ ៖ សាលី

CATEGORIES
Share This