ផ្អើលសមត្ថកិច្ច ចេញអន្តរាគមបាញ់ពន្លត់ អគ្គីភ័យឆេះទីតាំងមជ្ឈមណ្ឌលកែសម្រស និងស្ប៉ា នៅក្រុងប៉ោយប៉ែត

ប៉ោយប៉ែត ៖ អគ្គីភ័យឆាបឆេះទីតាំងមជ្ឈមណ្ឌលកែសម្រស និងស្ប៉ាមួយកន្លែង ស្ថិតនៅក្នុងភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅវេលាម៉ោង២និង២០នាទីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៥ បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចេញអន្តរាគមន៍ពន្លត់។

ទីតាំងដែលអគ្គីភ័យឆាបឆេះ ជាទីតាំងមជ្ឈមណ្ឌលកែសម្រស និងស្ប៉ាមួយល្វែង មានបីជាន់ ដោយមានជនជាតិវៀតណាមជាម្ចាស់ហាង មិនបានបើកដំណើរការទេ ដោយមានតែបុគ្គលិកម្នាក់ នៅចាំព្រោះម្ចាស់រវល់ឈប់សម្រាកថ្ងៃចូលឆ្នាំចិន។

ក្រោយពីមានសេចក្តីរាយការណ៍ទៅសមត្ថកិច្ច បន្ទាប់ពីមានផ្សែងខ្មៅ បានចេញពីខាងលើ នៃអាគារមជ្ឈមណ្ឌល ជាន់លើផុត សមត្ថកិច្ចនគរបាល និងកម្លាំងអាវុធហត្ថក្រុង បានចេញអន្តរាគមន៍នាំយករថយន្តបាញ់ពន្លតអគ្គីភ័យ នៃអធិការក្រុង និងរថយន្តបាញ់ពន្លតអគ្គីភ័យរបស់ក្រុមហ៊ុនកាសុីណូ ចំនួនពីរបានបាញ់ពន្លតរហូតដល់គ្រប់គ្រងស្ថានភាពបាន នៅវេលាម៉ោង៣និង១០នាទីថ្ងៃដដែល។

សូមបញ្ជក់ថា មួយរយៈចុងក្រោយនេះ ករណីអគ្គីភ័យបានយាយីឆេះព្រៃ និងទីតាំងលំនៅដ្ឋាន បន្ទប់ជួលនៅក្រុងប៉ោយប៉ែតជាញឹកញាប់ ៕

CATEGORIES
Share This