នគរបាលច្រកទ្វារអន្តរជាតិប៉ោយប៉ែត សម្របសម្រួលបែបបទចេញពីប្រទេស ជូនប្រតិភូក្រុមប្រឹក្សាត្រួតពិនិត្យគ្រឿងញៀនថៃ (ONCB)

បន្ទាយមានជ័យ ៖ បន្ទាប់ពីដំណើរទស្សនកិច្ចនៅខេត្តសៀមរាប ប្រទេសកម្ពុជា រយ:ពេល០៣ថ្ងៃ ប្រតិភូការិយាល័យក្រុមប្រឹក្សាត្រួតពិនិត្យគ្រឿងញៀនថៃ (ONCB) ក្នុងកម្មវិធីបណ្ដាញយុវជន (YNDPP) លើកទី៤ ស្ដីពីការបង្ការទប់ស្កាត់គ្រឿងញៀន បានធ្វើដំណើរចេញពីកម្ពុជាត្រឡប់ទៅប្រទេសថៃវិញហើយ នៅព្រឹកថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៥ ។

ដំណើរចេញពីប្រទេនេះ ត្រូវបានទទួលស្វាគមន៍ និងរៀបចំសណ្ដាប់ធ្នាប់ របៀបរៀបរយ ការពារសន្តិសុខ សុវត្ថិភាព ដោយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្ដរជាតិប៉ោយប៉ែត នៃខេត្តបន្ទាយមានជ័យ ដោយបាន សម្របសម្រួលបែបបទចេញពីប្រទេសរហ័ស ជូនប្រតិភូការិយាល័យក្រុមប្រឹក្សាត្រួតពិនិត្យគ្រឿងញៀនថៃ(ONCB) ចំនួន ៦០នាក់ មកពី ១២ប្រទេស ដឹកនាំដោយលោក MOHD FARUZ HJ SULONG ប្រធានប្រតិភូ និងមានការអញ្ជើញអមដំណើរប្រតិភូ និងក្រុមយុវជនមកដល់ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ដោយឯកឧត្ដម ឧត្ដមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំ និងទំនាក់ទំនងសាធារណ: (កិច្ចការទូទៅ និងសហការសន្តិសុខ) ។

សូមបញ្ជាក់ថា ប្រតិភូការិយាល័យក្រុមប្រឹក្សាត្រួតពិនិត្យគ្រឿងញៀនថៃ (ONCB) ក្នុងកម្មវិធីបណ្ដាញយុវជន (YNDPP) លើកទី៤ ស្ដីពីការបង្ការទប់ស្កាត់គ្រឿងញៀន បានមកទស្សនកិច្ចនៅខេត្តសៀមរាប ប្រទេសកម្ពុជា រយៈពេល៣ថ្ងៃ ដោយចូលនៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ និងចេញទៅវិញនៅថ្ងៃទី០២ ខែកុម្ភ: ឆ្នាំ២០២៥ ៕

CATEGORIES
Share This