ផ្អាកបណ្តោះអាសន្នរោងចក្រ Win Ta Garment & Finishing Co., Ltd. ក្រោយពីរកឃេីញមានការបង្ហូរសំណល់រាវចូលស្ទឹងព្រែកត្នោត

កណ្តាល៖ ផ្អាកបណ្តោះអាសន្នរោងចក្រ Win Ta Garment & Finishing Co., Ltd. ត្ក្រោ យពីរកឃេីញមានការបង្ហូរសំណល់រាវចូលស្ទឹងព្រែកត្នោតក្រោយពីក្រុមការងារអធិការកិច្ចនៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន និងនាយកដ្ឋាន EIAនារសៀលថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ដឹកនាំដោយលោក ធីវ សុភារិទ្ធ អគ្គនាយករង ដោយមានការចូលរួមពីតំណាងមន្ទីរបរិស្ថានខេត្តកណ្តាល រដ្ឋបាលស្រុកអង្គស្នួល និងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ បានចុះត្រួតពិនិត្យករណីមានសេក្តីរាយការណ៍ថា ក្រុមហ៊ុន Win Ta Garment & Finishing Co., Ltd. បានបង្ហូរសំណល់រាវមានពណ៌ចូលស្ទឹងព្រែកត្នោត បង្កឲ្យមានផលប៉ះពាល់ដល់ការប្រើប្រាស់ទឹក និងសុខភាពសាធារណៈ ពិតប្រាកដមែន ស្ថិតនៅភូមិសរមាំង ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្តាល ។  

សកម្មភាពរបស់ក្រុមហ៊ុននេះ បានបង្កឲ្យមានបញ្ហាបំពុលទឹកស្ទឹង បង្កផលប៉ះពាល់ដល់សុខភាពសាធារណៈ ដែលជាការប្រព្រឹត្តល្មើសនឹងក្រមបរិស្ថាននិងធនធានធម្មជាតិ ដែលតម្រូវឲ្យយើងត្រូវចាត់វិធានការដូចខាងក្រោម ៖ ១-ផ្អាកផ្នែកផលិតកម្មបញ្ចេញសំណល់រាវ ជាបណ្តោះអាសន្ន រហូតដល់ក្រុមហ៊ុនរៀបចំរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន EIA រួចរាល់។ ២-ពិន័យអន្តរការណ៍ជាប្រាក់ ដោយអនុលោមតាមប្រកាសអន្តរក្រសួងលេខ១០៧០។ ៣-ធ្វើការរុះរើលូចំហរ និងបំពង់លូបង្ហូរសំណល់រាវចូលស្ទឹងចេញឲ្យអស់ជាបន្ទាន់ ដើម្បីជៀសវាងការលួចបង្ហូរចេញតទៅទៀត ដោយតម្រូវឲ្យមានលូបង្ហូរទឹកចេញតែមួយទីតាំង ដើម្បីងាយស្រួលក្នុងការតាមដាននិងត្រួតពិនិត្យ។ ៤-តម្រូវឲ្យកែសម្រួលអាងព្រឹត្តិកម្មសំណល់រាវឲ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ដោយអនុលោមតាមស្តង់ដារបរិស្ថាន ដែលអាចមានសមត្ថភាពគ្រប់គ្រាន់ក្នុងការសម្អាតសំណល់រាវឆ្លើយតបនឹងស្តង់កំណត់ ៥-ត្រូវបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យលើការបញ្ចេញសំណល់រាវពីអាងប្រព្រឹត្តិកម្ម ទៅតាមការកំណត់។ ៦-ត្រូវធ្វើស្តារសម្អាតបរិស្ថានស្ទឹងព្រែកត្នោត ដែលទទួលរងផលប៉ះពាល់ ឲ្យមានភាពដូចដើមវិញ។ ៧-ត្រូវផ្តល់សំណងផលប៉ះពាល់ដល់បរិស្ថាន និងសង្គម និងសុខភាពប្រជាពលរដ្ឋ ទៅតាមការគណនានិងវាយតម្លៃពីមន្ត្រីជំនាញ។

បេីតាមប្រភពបានឱ្យដឹងទៀតថា រោងចក្រ បោកគក់ ខាងលេី នេះ បានបេីកដំណើរ ការចាប់ពីខែតុលា ឆ្នាំ ២០២៤ រហូតដល់បច្ចុប្បន្ន ហើយរោងចក្រផងដែរ មិន ព្រមសហការជាមួយក្រសួងបរិស្ថាន លេីការបំពាក់ ឧបករណ៍ស្វ័យប្រវត្តិ ដេីម្បី ត្រួតពិនិត្យសារធាតុពុល ឬ សារធាតុគីមី ព្រមទាំងមិនបេីកដំណើរការ អាងប្រតិកម្ម សំអាតសារធាតុក្នុងទឹក មុននឹងបញ្ចេញចោល។

បេីតាមអ្នកនាំពាក្យក្រសួងបរិស្ថាន កន្លងមកក្រសួង បានដាក់វិធានឱ្យគ្រប់រោងចក្រត្រូវចូលរួម អនុវត្តឱ្យ ខានតែបាន ដេីម្បី បញ្ជៀសជាតិពុល ក្នុងសំណល់ រាវ ។

អង្គភាព សារព័ត៌មាន យេីងខ្ញុំ នឹងបន្ដតាមដាននិង ផ្សព្វផ្សាយ ព័ត៌មានជូនថ្នាក់ដឹកនាំ ជំនាញ ពាក់ព័ន្ធ ដូចករណីរោងចក្រខាងលើ និងនៅតាម ទីតាំង រោងចក្រ នានា ដេីម្បីទប់ស្កាត់ការបង្ហូរសារធាតុពុលចូល,ប្រព័ន្ធ ទឹក សាធារណៈ ៕

CATEGORIES
Share This