អគ្គិភ័យឆេះផ្ទះ០១ខ្នង និងស្លាប់មនុស្សម្នាក់ សង្ស័យជាករណីដុតខ្លួនឯង
បាត់ដំបង ៖ ស្ត្រីម្នាក់បានស្លាប់ យ៉ាងអាណោចអាធ័មនៅក្នុងហេតុការណ៍គ្រោះអគ្គិភ័យឆេះផ្ទះ០១ខ្នង នៅវេលាម៉ោង ១០និង៤០នាទី ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៥ ចំណុចក្រុម៧ ស្ថិតក្នុងភូមិដូង ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង ។
ករណីអគ្គិភ័យកើតឡើងនេះដែរ បណ្តាលអោយស្លាប់កូនស្រីម្នាក់ឈ្មោះ វណ្ណ: ថាវី អាយុ២៩ឆ្នាំ និងឆេះផ្ទះ០១ខ្នងទាំងស្រុង រួមជាមួយសម្ភារៈមួយចំនួន ដែលមានម្ចាស់ផ្ទះឈ្មោះ ជឿន វណ្ណ: ភេទប្រុស អាយុ ៦២ឆ្នាំ និងប្រពន្ធឈ្មោះ ស្រេង សុភាព អាយុ ៥៧ឆ្នាំ រស់នៅភូមិដូង ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង ។
ករណីអគ្គិភ័យខាងលើនេះដែរ ភ្លាមៗសមត្ថកិច្ចបានចេញរថយន្តពន្លត់អគ្គីភ័យ ក្នុងការចុះជួយអន្តរាគមន៍ពន្លត់ផងដែរដោយប្រើប្រាស់ទឹកអស់ចំនួន០១រថយន្ត ហើយបើតាមការសនិ្នដ្ឋានរបស់ឪពុកម្តាយ ប្រហែលជនរងគ្រោះដុតខ្លួនឯង ព្រោះរយះកន្លងមកធ្លាប់ដុតពូក ខ្នើយ ម្តងរួចមកហើយ ៕







ដោយ ៖ សាលី