នាយឧត្តមសេនីយ៍ ខេង សុមេធ ចុះពិនិត្យទីតាំង ដើម្បីត្រៀមគោរពស្នើសុំប្រមុខថ្នាក់ដឹកនាំ អញ្ជើញសំណេះសំណាលជាមួយមន្ត្រីរាជការ កងកម្លាំង លោកគ្រូអ្នកគ្រូ និស្សិត

បន្ទាយមានជ័យ ៖ ឯកឧត្តមនាយឧត្តមសេនីយ៍ ខេង សុមេធ ដំណើរដោយឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ នៅរសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ បានអញ្ជើញចុះពិនិត្យវិទ្យាល័យ ហ៊ុន សែនខ្លាកូន ដើម្បីត្រៀមជាទីតាំងសម្រាប់គោរពស្នើសុំប្រមុខថ្នាក់ដឹកនាំ អញ្ជើញមកសំណេះសំណាលជាមួយមន្ត្រីរាជការ កងកម្លាំង លោកគ្រូអ្នកគ្រូ និស្សិត សិស្ស ប្រជាពលរដ្ឋ និងពិនិត្យអគារសិក្សា ព្រមទាំងសមិទ្ធផលនានាដែលជាអំណោយដ៏ថ្លែថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតកសាងអំឡុងឆ្នាំ២០១៥-១៦ រហូតមកនៅក្នុងខេត្តបន្ទាយមានជ័យ ។

ជាមួយនឹងដំណើរចុះពិនិត្យនេះ គណ:គ្រប់គ្រងដែលមានលោកសុខ ចំណានជានាយកសាលាព្រមទាំង បុគ្គលិកសិក្សា សិស្សានុសិស្សបានគោរពថ្លែងអំណរគុណនិងជូនពរថ្នាក់ដឹកនាំ។

វិទ្យាល័យ ហ៊ុន សែនខ្លាកូន ស្ថិតនៅតាមវិថី៧មករា ភូមិខ្លាកូនថ្មី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ៕

CATEGORIES
Share This