ជនជាតិចិនបើករថយន្តស៊េរីទំនើប បុកម៉ូតូពីក្រោយបណ្តាលអោយស្លា.ប់និងរបួ.សជាច្រើននាក់
បាត់ដំបង ៖ បុរសវ័យចំណាស់ និងក្មេងស្រីម្នាក់ បានស្លា.ប់ភ្លាមៗនៅកន្លែងកើតហេតុ និងក្មេងប្រុស០២នាក់ទៀតរងរបួសធ្ងន់ ក្រោយជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តស៊េរីទំនើបបើកបរដោយបុរសជនជាតិចិន បុកម៉ូតូពីក្រោយពេញទំហឹង នៅវេលាម៉ោង១៧និង០០នាទី ថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ នៅត្រង់ចំណុចផ្លូវប្រសព្វ High Way (ហាយវេ) ស្ថិតក្នុងភូមិច្រាបក្រសាំង សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
ប្រជាពលរដ្ឋ បានអោយដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើ បានកើតឡើងរវាងម៉ូតូម៉ាកហុងដាឌ្រីមពណ៌ខ្មៅ ពាក់ផ្លាកលេខ បាត់ដំបង1AS-0560 បើកបរដោយបុរសវ័យចំណាស់ម្នាក់ និងអ្នករួមដំណើរចៅប្រុសស្រីតូចៗ០៣នាក់ ទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុ បានអែបឆ្លងដើម្បីឆ្លងផ្លូវ ក៏ត្រូវរថយន្តម៉ាក LEXUS 350 ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 2CG-7888 បើកបរដោយជនជាតិចិន ក្នុងល្បឿនយ៉ាងលឿន ក្នុងទិសដៅស្របគ្នា បុកពីក្រោយ បណ្តាលអោយអ្នកបើកបរនិងចៅស្រីម្នាក់ស្លាប់នៅនឹងកន្លែង ចំណែកចៅប្រុស០២នាក់ទៀតរងរបួសធ្ងន់ ។
ក្រោយពេលកើតហេតុ អ្នកបើកបរជនជាតិចិន ត្រូវបានកម្លាំងនគរបាលចរាចរណ៍ផ្លូវគោកខេត្ត ធ្វើការឃាត់ខ្លួនបញ្ជូនទៅកាន់ស្នងការ ចំណែកក្មេងរងគ្រោះត្រូវបានដឹកទៅសង្រ្គោះនៅមន្ទីរពេទ្យ រីឯសាកសពត្រូវបានដឹកប្រគល់អោយសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ដោយឡែកមធ្យោបាយទាំងពីរ ត្រូវបានសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោកខេត្ត យកទៅរក្សាទុកដើម្បីដោះស្រាយពេលក្រោយ ៕








ដោយ ៖ សាលី