ជនសង្ស័យម្នាក់ ត្រូវបានអាវុធហត្ថចាប់ខ្លួន តាមអំណាចតុលាការ ពាក់ព័ន្ធករណី ធ្វើឱ្យខូចខាតដោយចេតនាស្ថានទម្ងន់ទោស
បន្ទាយមានជ័យ ៖ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងអាវុធហត្ថស្រុកថ្មពួក ធ្វើការបង្ក្រាបឃាត់ខ្លួន តាមអំណាចតុលាការ ពាក់ព័ន្ធករណី ធ្វើឲ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស។
លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មេីស នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា នៅវេលាម៉ោង០៨ និង៣០នាទីថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកថ្មពួក ដឹកនាំដោយលោកអនុសេនីយ៍ទោ ង៉ាម គឹមឆាត មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុក បានចាប់ខ្លួនជនត្រូវចោទ ចំនួន០១នាក់ ឈ្មោះ គង់ គីង ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិកសិណ ឃុំថ្មពួក ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ តាមដីកាបង្គាប់ឱ្យចាប់ខ្លួនលេខ៖២២៥ ព្រទ.I«ឃ»/២៤ ចុះថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៤ ចេញដោយលោក រស់ សាម៉ឺឌី ចៅក្រមស៊េីបសួរ នៃសាលាដំបូងខេត្តបន្ទាយមានជ័យ ករណី ធ្វើឱ្យខូចខាតដោយចេតនាស្ថានទម្ងន់ទោស ដែលប្រព្រឹត្តកាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ នៅ ចំណុចភូមិគំរូ ឃុំគំរូ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ហើយបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។
លោកបន្តថា បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តហើយ នៅរសៀលថ្ងៃពុធ ទី២២ ខែមករា ឆ្នាំ២០២៥នេះ ដើម្បីអនុវត្តតាមនីតិវិធី៕


