បើកបរខ្វះការប្រុងប្រយ័ត្ន ជ្រុលបុកម៉ូតូខាងមុខ បណ្តាលអោយរងរបួសធ្ងន់ស្រាល ០២នាក់

បាត់ដំបង ៖ ក្មេងសិស្សសាលា ០២នាក់ បានរងរបួសធ្ងន់ស្រាល ក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ ម៉ូតូបុកម៉ូតូ នៅវេលាម៉ោង ១១និង៣០នាទី ថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ នៅតាមបណ្តោយផ្លូវជាតិលេខ៥ ខាងលិចរង្វង់មូលដៃប្រាំបី ស្ថិតក្នុងភូមិកាប់គោថ្មី សង្កាត់អូរចារ ក្រុងបាត់ដំបង ។

ប្រជាពលរដ្ឋបានអោយដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងរវាងម៉ូតូម៉ាកហុងដាឌ្រីមពណ៌ខ្មៅ ពាក់ផ្លាកលេខ បាត់ដំបង 1O-8111 បើកបរដោយបុរសម្នាក់ទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុ បានគេចចូលទ្រូងផ្លូវដោយមានរថយន្តមួយគ្រឿងកំពុងថយក្រោយ ភ្លាមនោះក៏មានម៉ូតូមួយគ្រឿងម៉ាកហុងដា CLICK ពណ៌ស ពាក់ផ្លាកលេខ បាត់ដំបង 1Y-1480 បើកបរដោយក្មេងប្រុសសិស្សសាលាម្នាក់ និងអ្នករួមដំណើរម្នាក់ទិសដៅស្របគ្នា បានជ្រុលចង្កូតទៅបុកពេញទំហឹងបណ្តាលអោយដួលរងរបួសធ្ងន់ស្រាលទាំង០២នាក់តែម្តង។

ក្រោយពេលកើតហេតុក្មេងរងគ្រោះត្រូវបានដឹកបញ្ជូនយកទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យ ចំណែកម៉ូតូទាំង០២គ្រឿងត្រូវបានកម្លាំងនគរបាលចរាចរណ៍ផ្លូវគោកខេត្តវាស់វែងយកទៅរក្សាទុកដើម្បីរងចាំដោះស្រាយតាមផ្លូវច្បាប់ ៕

ដោយ ៖ សាលី

CATEGORIES
Share This