ដុតធូបទុកចោល បង្កជាអគ្គីភ័យឆាបឆេះផ្ទះ០១ខ្នងទាំងស្រុង នៅស្រុកភ្នំព្រឹក

បាត់ដំបង ៖ ផ្ទះ០១ខ្នង ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អើលនៅវេលាម៉ោងប្រហែល ១៥និង៣៥នាទី  ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ នៅត្រង់ចំណុចភូមិភ្នំតូច ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក  ខេត្តបាត់ដំបង។

ផ្ទះដែលត្រូវអគ្គិភ័យឆាបឆេះខាងលើមានទំហំ ៤ម៉ែត្រ X ៥ម៉ែត្រ សង់អំពីឈើ ដំបូលប្រក់ស័ង្កសី  (ឆេះអស់ទាំងស្រុង) រួមជាមួយសម្ភារ ,អង្ករ០៣ការុង  ,កង់០៣គ្រឿង ,ម៉ូតូ ០១គ្រឿង ,លុយចំនួន ៧០០.០០០រៀល ដែលមានម្ចាស់ឈ្មោះ ថោង សុថា ភេទប្រុស អាយុ ៧៦ឆ្នាំ មុខរបរឝ្រូទាយ រស់នៅភូមិឃុំកន្លែងកើតហេតុខាងលើ ។

នៅក្នុងហេតុការណ៍គ្រោះអគ្គិភ័យខាងលើនេះដែរ ភ្លាមៗនោះសមត្ថកិច្ចបានចេញរថយន្តពន្លត់អគ្គិភ័យ ០១គ្រឿងដើម្បីជួយអន្តរាគមន៍បាញ់ពន្លត់ ដោយប្រើប្រាស់ទឹកអស់ចំនួន ០២ រថយន្តផងដែរ ៕

ដោយ ៖ សាលី

CATEGORIES
Share This