សាខាកាកបាទក្រហមខេត្តប៉ៃលិន នាំយកអំណោយមនុស្សធម៌ចែកជូនបងប្អូនប្រជាពលរដ្ឋ មានជីវភាពខ្វះ ខាត៤៣៦គ្រួសារ

ប៉ៃលិន ៖ ឯកឧត្តម អ៊ី ឈាន ប្រធានកិតិយស សាខាកាកបាទក្រហមខេត្តប៉ៃលិន និង លោកជំទាវ បាន ស្រីមុំ ប្រធានគណៈកម្មាធិការសាខាខេត្តប៉ៃលិនកាលពីព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥បានអញ្ជើញនាំយកអំ ណោយមនុស្ស ធម៌ចែកជូនបង ប្អូនប្រជាពលរដ្ឋ មានជីវភាពខ្វះ ខាតក្នុង សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន សរុបចំនួន ៤៣៦គ្រួសារ។

ឯកឧត្តម អ៊ី ឈាន បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចកិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្ដេចតែងតែ គិតគូពីសុ ខទុក្ខបងប្អូនប្រជាពលរដ្ឋ ដែលមានទុក្ខលំបាក និងជនរងគ្រោះ ងាយគ្រោះដោ យមិនប្រកា ន់និន្នាការនយោបាយឡើយ។

លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ក៏បានណែនាំដល់ពុកម៉ែបង ប្អូនកូនក្មួយដែល នៅតាមតំ បន់ដាច់ស្រយាលមេត្តាយកចិត្តទុកដាក់ និងបង្កើនការប្រុងប្រយ័ត្នខ្ពស់ ដើម្បីជៀសវា ងពីគ្រោះ ថ្នាក់ផ្សេងៗ ដែលអាចកើតមានជាយថាហេតុ ជាពិសេស យកចិត្តទុកដាក់ថែរក្សាសុខភាព សម្រាប់ មនុស្សចាស់ ស្ត្រីមានផ្ទៃពោះ និងកុមារ ហើយបើមានករណីគ្រោះថ្នាក់ ណាមួយកើត ឡើងដោ យសូមរាយការណ៍ជូនមេភូមិ ឬក្រុមការងារដើម្បីជួយសង្គ្រោះនិងដឹកមក កាន់មណ្ឌល សុខភាពជា បន្ទាន់៕

CATEGORIES
Share This