នគរបាលឃាត់ខ្លួនជនបរទេស ៣នាក់ ដែលរំលោភសម្លាប់ស្រ្តី១នាក់ នៅក្រុងប៉ោយប៉ែត

បន្ទាយមានជ័យ ៖ ក្រោយពីមានករណីរំលោកភសម្លាប់នារីម្នាក់ នៅក្នុងផ្ទះសំណាក់ពន្លឺពេជ្រ នៅក្រុងប៉ោយប៉ែត កម្លាំងនគរបាលជំនាញដឹកនាំពីលោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យ ជាជនជាតិឥណ្ឌូនេស៊ី ចំនួន ៣នាក់ កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥។

ជនសង្ស័យជាជនជាតិឥណ្ឌូនេសុី ទាំង០៣នាក់ ដែលត្រូវបានឃាត់ខ្លួនរួមមាន ៖ ១-ឈ្មោះ PAVI JONATHAN ភេទប្រុសអាយុ ២១ឆ្នាំ មុខរបរជាចុងភៅស្នាក់នៅក្រុងប៉ោយប៉ែត។ ២-ឈ្មោះ HERMANSYAH PUTRAHUTAGALUNG ភេទប្រុស អាយុ២០ឆ្នាំ មុខរបរលក់បាយ ស្នាក់នៅក្រុងប៉ោយប៉ែត។ ៣-ឈ្មោះ UYAN JUATRI ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរដឹកជញ្ជូនបាយ ស្នាក់នៅក្រុងប៉ោយប៉ែត។

ជនសង្ស័យទាំង ៣នាក់ខាងលើ បានឆ្លើយសារភាពថា ពួកខ្លួនបានឆាតទាក់ទងនារីរងគ្រោះ ជានារីរកសុីផ្លូវភេទ ហើយបានណាត់ជួបគ្នានៅក្នុងផ្ទះសំណាក់ខាងលើ ដោយពួកខ្លួនបានលេបថ្នាំសម្រើប (ថ្នាំសំរើប) រួចបានដេករួមភេទជាមួយនារីរងគ្រោះម្នាក់ម្តងៗ រហូតនារីរងគ្រោះស៊ូមិនបាន ក៏រត់ចេញក្រៅបន្ទប់ តែត្រូវពួកខ្លួនទាញដៃនាងទុកបង្ខំរួមភេទ រហូតនាងស្រែកយំ ហើយពួកខ្លួនបានយកអាវយឺតក្នុងរបស់នាងញ៉ុកមាត់នាងកុំអោយស្រែក ហើយនាំគ្នាបន្តរួមភេទម្នាក់ម្តងៗរហូតនាងបញ្ឈភ្នែក ហើយក៏រុញនាងទម្លាក់ទៅគន្លាតគ្រែ និងជញ្ជាំង ហើយក៏នាំគ្នារត់ចេញពីផ្ទះសំណាក់ភ្លាមៗ។

តាមការស្រាវជ្រាវសពនារីជនរងគ្រោះ មានឈ្មោះ ដន ដាវីន ភេទស្រី អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅសព្វថ្ងៃភូមិសណ្ដាន់ ឃុំសណ្ដាន់ ស្រុកសំបូរ ខេត្តក្រចេះ សាកសពត្រូវបានយកទៅតម្កល់ទុកក្នុងវត្តប្រជាធម្ម ស្ថិតក្នុងភូមិប្រជាធម្មកើត សង្កាត់អូរឬស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដើម្បីរង់ចាំប្រគល់សព ជូនសាច់ញាតិ ធ្វើបុណ្យតាមប្រពៃណី ។ ជនសង្ស័យទាំង ៣នាក់ សមត្តកិច្ចបាននិងកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាមនីតិវិធី ៕

CATEGORIES
Share This