អាវុធហត្ថឃាត់ខ្លួនជនសង្ស័យម្នាក់ ក្រោយធ្វើសកម្មភាពលួចកាត់ខ្សែភ្លើង
បាត់ដំបង ៖ កម្លាំងកងរាជអាវុធហត្ថខេត្តបាត់ដំបង បានចុះប្រតិបត្តិការបង្ក្រាបឃាត់ខ្លួនជនសង្ស័យម្នាក់ក្រោយពីបានធ្វើសកម្មភាពលួចកាត់ខ្សែភ្លើងអ្នកស្រុកខណៈដែលម្ចាស់មិនបាននៅផ្ទះ។
កិច្ចប្រតិបត្តិការខាងលើនេះធ្វើឡើងនៅវេលាម៉ោង ០៤និង៣០នាទី ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ នៅចំណុចភូមិកាប់គោថ្មី សង្កាត់អូរចារ ក្រុងបាត់ដំបង ដោយបានឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ហ៊ុល វណ្ណា ហៅ ម៉ាប់ ភេទប្រុស អាយុ ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិអញ្ចាញ សង្កាត់អូរចារ ក្រុងបាត់ដំបង ខណៈដែលរូបគេកំពុងធ្វើសកម្មភាពលួចកាត់ខ្សែភ្លើងរបស់ឈ្មោះ ឈិន សាន ភេទប្រុស អាយុ ៦៤ឆ្នាំ នៅភូមិកាប់គោថ្មី សង្កាត់អូរចារ ក្រុងបាត់ដំបង ។
ជាមួយកិច្ចប្រតិបត្តិការនេះដែរសមត្ថកិច្វដកហូតវត្ថុតាង ខ្សែរភ្លើងពណ៌ស ទំហំ ៤x២mm ប្រវែង ២៣ម៉ែត្រ និងដង្កាប់ដែកដងជ័រពណ៌ក្រហម ចំនួន០១ផងដែរ បន្ទាប់មកបានរៀបចំសំណុំរឿងបញ្ជូនទាំងជនសង្ស័យនិងវត្ថុតាងទៅកាន់ការិយាល័យជំនាញដើម្បីចាត់ការបន្តតាមនីតិវិធី ៕

ដោយ ៖ សាលី