ទុស្សសេខ្សែភ្លេីងផ្ទះបាយ បង្កជាអគ្គិភ័យឆេះផ្ទះ០១ខ្នងទាំងរំលងអាធ្រាត
បាត់ដំបង ៖ ផ្ទះ០១ខ្នងត្រូវបានអគ្គិភ័យឆាបឆេះបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង១២និង៣០នាទី រំលងអាធ្រាត ឈានចូលថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ នៅចំណុចក្រុមទី១២ ភូមិគារ១ ឃុំគារ ស្រុកមោងឫស្សី ខេត្តបាត់ដំបង ។
ករណីអគ្គិភ័យខាងលើនេះដែរបណ្តាលអោយឆេះផ្ទះ០១ខ្នងទំហំ ៧ម៉ែត្រx៩ម៉ែត្រ សង់អំពីថ្មក្រោម ជញ្ជាំងក្តារ ដំបូលប្រក់ក្បឿង ឆេះខូចខាតអស់ទាំងស្រុង រួមជាមួយលុយខ្មែរចំនួន០១លានរៀល ,ខោអាវ ,មុង ,ភួយ និងសំភារ:ផ្សេងៗមួយចំនួន ដែលមានម្ចាស់ឈ្មោះ ហៀង ហាន ភេទប្រុស អាយុ៣៧ឆ្នាំ។
នៅក្នុងហេតុការណ៍អគ្គិភ័យនេះដែរសមត្ថកិច្ចបានចេញរថយន្តពន្លត់អគ្គីភ័យចុះអន្តរាគមន៍ពន្លត់ដោយប្រេីប្រាស់អស់ទឹកចំនួន០២ឡាន ៕





ដោយ ៖ សាលី