ក្រុងប៉ោយប៉ែត ប្រារព្ធ មីទ្ទិញអបអរសាទរខួបលើកទី៤៦ នៃទិវាជ័យជម្នះ ៧មករា (៧ មករា ១៩៧៩ – ៧ មករា ២០២៥)

បន្ទាយមានជ័យ ៖ រដ្ឋបាលក្រុងប៉ោយប៉ែត កាលពីរាត្រីថ្ងៃទី១០ ខែមករា ឆ្នាំ ២០២៥ បានប្រារព្ធរៀបចំមីទ្ទិញអបអរសាទរខួបលើកទី៤៦ នៃទិវាជ័យជម្នះ ៧មករា (៧ មករា ១៩៧៩ – ៧ មករា ២០២៥) ក្រោមអធិបតីភាពឯកឧត្ដម បណ្ឌិត ប៉ាន់ ខែមប៊ុនថន នាយករងខុទ្ទការល័យសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែ ត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមការងាររាជរដ្ឋភិបាលចុះមូលដ្ឋានក្រុងប៉ោយប៉ែត និងលោកជំទាវ ព្រមទាំងមានការអញ្ជេីញចូលរួមពីសំណាក់ឯកឧត្ដម លោកជំទាវ សមាជិករដ្ឋសភា -ព្រឹទ្ធសភា ក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំមន្ត្រី រាជការទូទាំងខេត្ត យុវជន អាជីវករក្រុងប៉ោយប៉ែត ប្រមាណជាង៤០០០នាក់ ប្រារព្ធធ្វេីនៅបរិវេណបុរី ដឹផាត់ស៊ីធី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

ឯកឧត្ដម បណ្ឌិត ប៉ាន់ ខែមប៊ុនថន បានមានប្រសាសន៍ ថា ថ្ងៃនេះយេីងបានជួបគ្នា ក្នុងបរិយាកាសប្រកបដោយភាពសប្បាយរីករាយ ហេីយក៏ជាឆ្នាំទី២ ដែលបានរៀបចំ មីទ្ទិញ៧ មករា ធំជាងឆ្នាំមុន ទាំងអស់នេះក៏ដោយមានការយេីងមានសុខសន្តិភាព ស្ថេរភាពនយោបាយពេញផ្ទៃប្រទេស ។

ការចូលរួមរបសបងប្អូនប្រជាពលរដ្ឋ គឺជាការបង្ហាញនូវស្មារតី ៧ មករា ដែលបានរំលឹកនូវការដឹងគុណ ចងចាំមនភ្លេចនូវគុណូបការៈដ៏ធំធេង នូវថ្ងៃ ៧ មករា ដែលបាននាំនាវាកម្ពុជារួចផុតពីភ្នក់ភ្លេីងសង្គ្រាមដ៏ខ្មៅងងឹត ការកាប់សម្លាប់ជាតិសាសន៍ ឯងក្នុងរបបប៉ុលពត ។ ប្រជាជនកម្ពុជាបានរស់រានមានជីវិតឡើងវិញ និងប្រកបដោយសន្តិភាព និងការអភិវឌ្ឍ គុណូបការៈដ៏ធំធេង របស់ថ្នាក់ដឹកនាំកំពូលៗរបស់កម្ពុជា ជាពិសេសសម្តេចតេជោ ហ៊ុន សែន អតីត នាយករដ្ឋមន្ត្រី បច្ចុប្បន្ន ជាប្រធានព្រឹទ្ធសភា ដែលបានរំដោះប្រទេសរួចផុតពីរបបប្រល័យពូជសាសន៍ប៉ុលពត ពេល៣ឆ្នាំ ៨ខែ ២០ថ្ងៃ។ នៅពេលយើងបានទទួលជ័យជម្នះនៅថ្ងៃ០៧ ខែមករា យើងទទួលបាន សន្តិភាព និងការអភិវឌ្ឍ និងពលរដ្ឋរស់នៅដោយភាពសប្បាយរីករាយ ។

ឯកឧត្ដម បន្តថា ពិតណាស់ថា ថ្ងៃ៧ មករា គឺជាទិវាបុណ្យជាតិនិងប្រជាជនកម្ពុជាចង់ចាំមិនភ្លេច ការរួមសាមគ្គីភាព ពិសេស វរភាពរបស់សម្តេចតេជោ ហ៊ុន សែន រួមជាមួយឥស្សរជនជាន់ខ្ពស់ ដែលយើងបានដឹងហេីយថា យេីងមានថ្ងៃនេះ ក៏ដោសារមានលះបង់យ៉ាងធំធេងនូគុណូបការៈរបស់យុទ្ធជន យុទ្ធនារី ដែលបានពលីបូជាជីវិតក្នុងបុព្វហេតុជាតិមាតុភូមិ នៅក្នុងការរំដោះមាតុភូមិរហូតដល់ប្រទេសជាតិទទួលបាន សន្តិភាព និងមានការអភិវឌ្ឍ ដូចអ្វីដែលយេីងបានឃេីញនាពេលបច្ចុប្បន្ន។

ទន្ទឹមជាមួយគ្នានោះដែរឯកឧត្តម ក៏បានធ្វើការអំពាវនាវទៅដល់ប្រជាពលរដ្ឋទាំងអស់ បន្តចូលរួមថែរក្សា សុខសន្តិភាព ដែលយេីងបានមកដោយលំបាក ឱ្យបានស្ថិតស្ថេរគង់វង្សយូរអង្វែង ទោះស្ថិតក្នុងតម្លៃណាក៏ដោយ យើងត្រូវថែរក្សានូវសន្តិភាពមួយកុំឱ្យបាត់បង់។

សូមបញ្ជាក់ផងដែរ ថា ការប្រារព្ធមីទ្ទិញអបអរសាទរខួបលើកទី៤៦ នៃទិវាជ័យជម្នះ ៧មករា (៧ មករា ១៩៧៩ – ៧ មករា ២០២៥) រដ្ឋបាលក្រុងប៉ោយប៉ែត បានរៀបចំយ៉ាងអធិកអធមដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការ ប្រជាពលរដ្ឋយុវជន អាជីវករ នៅក្នុងក្រុងប៉ោយប៉ែត ជាង៤០០០នាក់។ ព្រមទាំង មានការចាប់រង្វាន់ ម៉ូតូ ទូទឹកកក កង់ រួមនិងរង្វាន់ផ្សេងៗជាច្រើន ជាការអបអរសាទរនៅក្នុងថ្ងៃជ័យជម្នះ ៧ មករា ផងដែរ៕

CATEGORIES
Share This