បុរសជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀនម្នាក់ ធ្វើអត្តឃាតដោយចងកសម្លាប់ខ្លួន

បាត់ដំបង ៖ បុរសជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀនម្នាក់ បានធ្វើអត្តឃាតដោយចងកសម្លាប់ខ្លួន នៅវេលាម៉ោង ១០និង២០នាទី ថ្ងៃទី១១ ខែមករា ឆ្នាំ២០២៥ នៅត្រង់ចំណុចក្រុមទី០៦ ភូមិត្រពាំងព្រលិត ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង។

សពជនរងគ្រោះមានឈ្មោះ យ៉ុង រីរ៉ា ភេទប្រុស អាយុ ២៥ឆ្នាំ ស្នាក់នៅបណ្ដោះអាសន្ន ក្រុមទី០២ ភូមិត្រពាំងប្រលិត ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង បានធ្វើអត្តឃាតដោយយកខ្សែគោពណ៌ស ចងកភ្ជាប់និងដើមតាង៉ែន ក្នុងចម្ការម្ចាស់ឈ្មោះ អឿន បណ្ដាលឱ្យស្លាប់បាត់បង់ជីវិត។

ក្រោយពេលកើតហេតុសាកសពត្រូវបានសមត្ថកិច្ចប្រគល់ជូនអាជ្ញាធរភូមិដើម្បីយកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី ៕

ដោយ ៖ សាលី

CATEGORIES
Share This