មន្ទីរព័ត៌មានខេត្តព្រះវិហារ ប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥
ព្រះវិហារ ៖ លោក វ៉ាត ប៉ារ៉ានីន អភិបាលរងខេត្តព្រះវិហារ បានអញ្ជើញដឹកនាំកិច្ចប្រជុំបង្ហាញវឌ្ឍនភាពការងារប្រចាំឆ្នាំ២០២៤ និងរៀបចំផែនការសកម្មភាពការងារសម្រាប់អនុវត្តន៍បន្ដនៅឆ្នាំ២០២៥ របស់មន្ទីរព័ត៌មាន ខេត្តព្រះវិហារ ដែលរៀបចំឡើងនៅព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ នៅសាលប្រជុំមន្ទីរព័ត៌មានខេត្ត ដោយមានការចូលរួមពីសំណាក់ លោកស្រី ហែម សុគុណពិសី ប្រធានមន្ទីរព័ត៌មានខេត្ត ព្រមទាំងលោកអនុប្រធានមន្ទីរ ប្រធាន-អនុប្រធានការិយាល័យ មន្ដ្រីរាជការ និងមន្ដ្រីកិច្ចសន្យាជាច្រើនរូបទៀត ៕











ដោយ ៖ រ៉ាស៊ី