ជនជាតិចិនម្នាក់ ដេកស្លាប់ក្នុងបន្ទប់នៃអគារមួយកន្លែង នៅប៉ោយប៉ែតសង្ស័យគាំងបេះដូង (ប្រើប្រាស់សារធាតុញៀន)
ប៉ោយប៉ែត ៖ បុរសជាជនជាតិចិនម្នាក់ ដេកស្លាប់ក្នុងបន្ទប់លេខ១៩ ជាន់ទី២ នៃអគារមួយកន្លែងស្ថិតក្នុងភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីរសៀលថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយសមត្ថកិច្ចសន្និដ្ឋានថា បណ្តាលមកពីគាំងបេះដូង (ប្រើប្រាស់សារធាតុញៀន)។

សមត្ថកិច្ចក្រុងប៉ោយប៉ែត បានអោយដឹងថា សាកសពមានឈ្មោះ LIU XIN ភេទប្រុស ជនជាតិចិន កើតថ្ងៃទី០១ ខែឧសភា ឆ្នាំ១៩៨៩ កាន់លិខិតឆ្លងដែនលេខ EG ៣៦០០១៦៦ ស្នាក់នៅបណ្តោះអាសន្ន នៅក្នុងបន្ទប់លេខ១៩ ជាន់ទី២ ចំណុចកើតហេតុខាងលើ។

ក្រោយពីធ្វើកោសល្យវិច័យពីមន្ត្រីជំនាញត្រួតពិនិត្យសាកសពបញ្ជាក់ថា សាកសពស្លាប់ដោយសារបញ្ហា គាំងបេះដូង(ប្រើប្រាស់សារធាតុញៀន)ពុំពាក់ព័ន្ធនឹងអំពើអត្តឃាត ឬឃាតកម្មទេ ។

បច្ចុប្បន្នជំនាញគោរពស្នើសុំយកសាកសពប្រគល់ជូនទៅការិយាល័យពិនិត្យវិភាគកន្លែងកើតហេតុ នៃនាយកដ្ឋាននគរបាលបច្ចេកទេស និងវិទ្យាសាស្រ្ត រាជធានីភ្នំពេញតម្កល់ទុកនៅក្នុងវត្តទឹកថ្លាដើម្បីបន្តនីតិវិធី ៕
