រកឃើញករណីឆ្លងកូវីដចំនួន ៩៩នាក់ប្រភេទអូមីក្រុងទាំងអស់
ភ្នំពេញ៖ ក្រសួងសុខាភិបាលនៅថ្ងៃនេះ បានប្រកាសថា លទ្ធផលតេស្តដោយម៉ាស៊ីន PCR រកឃើញថា មនុស្ស ៩៩នាក់ទៀត ត្រូវបានឆ្លងមេរោគកូវីដ–១៩ ជាប្រភេទអូមីក្រុងទាំងអស់ ក្នុងនោះ ឆ្លងក្នុងសហគមន៍ ៩២នាក់ ។
ក្រសួង បានបញ្ជាក់ទៀតថា មនុស្សស្លាប់ដោយសារជំងឺកូវីដ–១៩ ចំនួន០១នាក់ មិនបានចាក់វ៉ាក់សាំង ។
បើតាមក្រសួងសុខាភិបាល ចំនួនមនុស្សស្លាប់ដោយសារជំងឺកូវីដ–១៩ បានកើនឡើងរហូតដល់ ៣,០៥២នាក់ ហើយគិតត្រឹមថ្ងៃនេះ ខណៈចំនួនអ្នកឆ្លងជំងឺនេះ សរុបបានកើនឡើងដល់ ១៣៥,០៨៥នាក់នៅទូទាំងប្រទេស។
ក្រសួងសុខាភិបាល បញ្ជាក់ថា អ្នកជំងឺកូវីដ–១៩ សរុបរហូតដល់ ១៣១,០៣៨នាក់ហើយ ត្រូវបានព្យាបាលជាសះស្បើយ៕
CATEGORIES សុខភាព