ក្នុងសប្តាហ៍ទី៥ ខែតុលានេះ ភ្ញៀវទេសចរទៅទស្សនានៅខេត្តព្រះសីហនុ កើនឡើង ៣៤.១៦%
ព្រះសីហនុ៖ មន្ទីរទេសចរណ៍ខេត្តព្រះសីហនុ នៅថ្ងៃទៅ៣១ ខែតុលានេះ បានបង្ហាញថា ចំនួនភ្ញៀវទេសចរជាតិ និងអន្ដរជាតិ ទៅលេខកម្សាន្តនៅខេត្តព្រះសីហនុ សរុប ១៧៣.២៦៤នាក់ កើនឡើង៣៤.១៦% ក្នុងសប្តាហ៍ទី៥ នៃខែតុលា ឆ្នាំ ២០២២ ។
របាយការណ៍ពីមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានបន្ថែមទៀតថា ចំនួនភ្ញៀវជាតិទៅកម្សាន្តនៅខេត្តព្រះសីហនុ ១៦៧.៨៦៦នាក់ កើនឡើង៣៤.០៤% ភ្ញៀវបរទេសសរុប៥.៣៩៨នាក់ កើនឡើង៣៨,០២%។ ក្នុងនោះ មានភ្ញៀវចូលតាមព្រលានយន្ត ហោះអន្តរជាតិខេត្តព្រះសីហនុ ចំនួន១០ជើង កើនលើងសប្តាហ៍មុន០១ជើង មានភ្ញៀវសរុប ៤១៤នាក់ កើនឡើង២,៤៨% ។ក្នុងនោះ ភ្ញៀវជាតិ ១៤នាក់កើនឡើង៧៥% , ភ្ញៀវអន្តរជាតិ ៤០០នាក់ កើនឡើង១,០១%។
ដោយឡែកភ្ញៀវទេសចរទៅកម្សាន្តតាមបណ្តាកោះនានា មានភ្ញៀវសរុប ១.៦០១នាក់ កើនឡើង ១៥,៥១%។ ក្នុងនោះភ្ញៀវជាតិ ៧៧៣នាក់ ថយចុះ៤,៩២% , ភ្ញៀវបរទេស៨២៨នាក់ កើនឡើង៤៤,៥០% ។ ភ្ញៀវកម្សាន្តតាមបណ្តាឆ្នេរ និងរមណីយដ្ឋាននានាមានភ្ញៀវសរុប ១៧១.២៤៩នាក់ កើនឡើង៣៤,៤៦% ។ ក្នុងនោះភ្ញៀវជាតិ ១៦៧.០៧៩នាក់ កើនឡើង៣៤,២៩%,ភ្ញៀវបរទេស៤.១៧០នាក់ កើនឡើង៤១,៧៤%៕