Pass Ap បែកកង់រ៉េចង្កូតធ្លាក់ប្រឡាយ បណ្តាលអោយមនុស្សប្រុសស្រី០៣នាក់ រងរបួសធ្ងន់
បាត់ដំបង ៖ យ៉ាងហោចណាស់មនុស្សចាស់ប្រុសស្រីចំនួន០៣នាក់ បានរងរបួសបាក់ជើងនិងធ្លាយពោះ ក្រោយជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍បង្ករឡើងដោយខ្លួនឯងនៅវេលាម៉ោង១២និង៤០នាទី ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ នៅតាមបណ្តោយផ្លូវជាតិលេខ៥ ត្រង់ចំណុចភូមិកសិកម្ម ឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង។
ប្រភពពីពលរដ្ឋនៅកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុគេឃើញម៉ូតូផាសស្អាប់(កង់បីឥណ្ឌា)មួយគ្រឿងបើកបរដោយបុរសម្នាក់ និងអ្នករួមដំណើរយាយតា០២នាក់ ទិសដៅពីត្បូងទៅជើង (បាត់ដំបង.ថ្មគោល) លុះទៅដល់ចំណុចកើតហេតុបានបែកកង់មុខក៏រ៉េចង្កូតធ្លាក់ប្រឡាយបណ្តាលអោយអ្នកបើកបរធ្លាយពោះ.និងតាយាយ០២នាក់ទៀតរងរបួសធ្ងន់តែម្តង។
ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវបានក្រុមគ្រូពេទ្យចុះទៅដឹកបញ្ជូនយកទៅសង្គ្រោះភ្លាមៗ ចំណែកមធ្យោបាយត្រូវបានសមត្ថកិច្ចចុះធ្វើកំណត់ហេតុយកទៅរក្សាទុកដើម្បីរងចាំដោះស្រាយតាមផ្លូវច្បាប់ ៕




ដោយ ៖ សាលី