ឆេះម៉ូតូកង់បីឥណ្ឌាទាំងព្រឹក ផ្អើលពលរដ្ឋនៅក្រុងប៉ោយប៉ែត

បន្ទាយមានជ័យ ៖ មានហេតុការណ៍ឆេះម៉ូតូកង់បីឥណ្ឌាមួយគ្រឿងទាំងព្រឹក នៅក្រុងប៉ោយប៉ែត បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចអន្តរាគមន៍ជួយពន្លត់ ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ ស្ថិតនៅចំណុចមុខទីតាំងជួសជុលកង់បីមួយកន្លែង ក្នុងភូមិប៉ាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

តាមប្រភពពូអ្នកឃើញហេតុការណ៍ ក៏ដូចជាជាងជួសជុលកង់បី ដែលមានទីតាំងឈ្មោះ E L ជួសជុលម៉ូតូកង់បីគ្រប់ប្រភេទ បានឱ្យដឹងថា ខណៈពេលដែលកូនជាងកំពុងតែ ជួសជុលម៉ូតូកង់បី បានយកដដែកកេះ ទៅធ្វើតេស្តមើលថា តើមានលេចធ្លាយហ្គាសចេញពីធុងហ្គាសម៉ូតូ ឬអត់ ពេលដែលកេសដែកកេសទៅ ស្រាប់តែឆាបឆេះក្លាយជាអគ្គីភ័យតែម្តង ។

ហេតុការណ៍នេះ ត្រូវបានប្រជាពលរដ្ឋក៏ដូចជាសមត្ថកិច្ច អន្តរាគមន៍ជួយពន្លត់ ដែលបង្កឲ្យមានការខូចខាតម៉ូតូកង់បីស្ទើរតែទាំងស្រុងប៉ុន្តែមិនមានគ្រោះថ្នាក់ដល់អាយុជីវិតមនុស្ស ឬឆេះរាលដាលដល់លំនៅដ្ឋានឡើយ ៕

CATEGORIES
Share This