ប្រទះឃើញគ្រាប់យុទ្ធភណ្ឌ ០១គ្រាប់ទៀត នៅបរិវេណសាកលវិទ្យាល័យជាតិបាត់ដំបង
បាត់ដំបង ៖ គ្រាប់យុទ្ធភណ្ឌចំនួន០១គ្រាប់ ត្រូវបានក្រុមបោសសម្អាតអាវុធយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះប្រទះឃើញ ខណៈពេលកំពុងបោសសម្អាតដី សាងសង់អាគារសាកលវិទ្យាល័យ ។
ករណីប្រទះឃើញគ្រាប់យុទ្ធភណ្ឌខាងលើបានកើតឡើងនៅវេលាម៉ោង ១៨និង០០ នាទី ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ នៅត្រង់ចំណុចក្នុងបរិវេណសាកលវិទ្យាល័យជាតិបាត់ដំបង ស្ថិតក្នុងភូមិអូរខ្ជាយ សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ។
សមត្ថកិច្ចបានបញ្ជាក់ថា គ្រាប់យុទ្ធភណ្ឌដែលត្រូវប្រទះឃើញខាងលើ ជាប្រភេទគ្រាប់កាំភ្លើងត្បាល់ចំនួន០១គ្រាប់ ដែលមានទំហំ 82mm ដែលបច្ចុប្បន្នត្រូវបានជំនាញអង្គភាពកំចាត់មីនយកទៅរក្សាទុកដើម្បីធ្វើការដុតបំផ្លាញចោលនៅពេលក្រោយ ៕
ដោយ ៖ សាលី

