បន្ធូរបន្ថយទោស ដល់ទណ្ឌិតក្នុងពន្ធនាគាខេត្តបន្ទាយមានជ័យ ៣៧នាក់ ក្នុងឱកាសបុណ្យ ៧មករា និងបុណ្យចូលឆ្នាំខ្មែរ ឆ្នាំ២០២៥

បន្ទាយមានជ័យ ៖ ទណ្ឌិតជាប់ឃុំក្នុងពន្ធនាគាខេត្តបន្ទាយមានជ័យ ៣៧នាក់ ត្រូវបានព្រះករុណាព្រះបាទនរោត្តមសីហមុនី ឡាយព្រះរាជក្រឹត្យបន្ធូរបន្ថយទោស និងលើកលែងទោស ក្នុងឱកាសបុណ្យ ៧មករា និងចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៥ ។​

ពិធីប្រកាសការបន្ធូរបន្ថយទោស និងលើកលែងទោសនេះ ប្រព្រឹត្តទៅនៅក្នុងសាលប្រជុំពន្ធនាគារខេត្តបន្ទាយមានជ័យ ស្ថិតក្នុងភូមិទំនប់ជ្រៃ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ក្រោមការចូលរួមពីសំណាក់លោក ឃូ ពៅ អភិបាលរងខេត្តបបន្ទាយមានជ័យ  លោក ប៉ង់ ចាន់សុយុទ្ធារា ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ត្រី នូ ជីវន្ត ស្នងការរងនគរបាលខេត្តបន្ទាយមានជ័យ លោក អ៊ុង ស៊ីផាន ឧត្តមអត្ថានុរក្សថ្នាក់លេខ២ និងជាប្រធានពន្ធនាគារខេត្តបន្ទយមានជ័យ ។

លោកលោក អ៊ុង ស៊ីផាន បានអានរព្រះរាជក្រឹត្យលេខ ២៧.០៤   ១៥.០០មរ ចុះថ្ងៃទី២៦ ខែ៥ ឆ្នាំ២០២៣ នស/រកត/៩១៨ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានត្រាស់បង្គាប់ឲ្យធ្វើការបន្ធូយបន្ថយទោស និងលើកលែងទោសដល់ទណ្ឌិត ក្នុងឱកាសពិធីបុណ្យលើរបបប្រល័យពូជសាសន៍ ៧ មករា ឆ្នាំ២០២៥ ចំនួន១៥នាក់ ស្ត្រី២នាក់ ក្នុងនោះ បន្ធូរបន្ថយទោស ៣ខែ ចំនួន១៥នាក់ ស្រ្តី២នាក់ ។ បន្ធូបន្ថយទោសលើកលែងទោសដល់ទណ្ឌិត ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៥ ចំនួន២២នាក់ ស្រ្តី២នាក់ ក្នុងនោះបន្ធូរបន្ថយទោស ៣ខែ ចំនួន២០នាក់ ស្ត្រី២នាក់, បន្ធូរបន្ថយទោស ៦ខែ  ចំនួន២នាក់ ស្រ្តី០នាក់ ។

លោក អ៊ុង ស៊ីផាន បានបញ្ជាក់ថា ជនជាប់ឃុំរហូតមកដល់សព្វថ្ងៃនេះសរុបមាន ចំនួន២.៩៥៣នាក់ ស្ត្រី១៩០នាក់, ជនបរទេសមានចំនួន ៣១៦ នាក់ស្រី៤៥នាក់, ជនពិការ ចំនួន២១ ស្រី០នាក់ ចាស់ជរាចាប់ពីអាយុ៦០ឆ្នាំឡើង មានចំនួន៤៣នាក់ ។ 

លោកបន្តថា ជនជាប់ឃុំទាំងអស់ត្រូវបាន ប្រធានពន្ធនាគារយកចិត្តទុកដាក់បណ្តុះបណ្តាលវិជ្ជាជីវៈជូនដល់គាត់មានដូចជា ៖ រៀនកាត់ដេរ រៀនជួសជុលគ្រឿងអេឡិតត្រួនិច រៀនជួសជុលម៉ួតូ រៀនភ្លេងសម័យ រៀនកាត់សក់ រៀនអក្សរខ្មែរជាដើម ក្នុងនោះជនជាប់ឃុំត្រូវបានបន្ធូរបន្ថយទោស លើកលែងទោស ក្នុង១ឆ្នាំមានចំនួន៣លើក ៣ខែ ៦ខែ និង៩ខែទៀតផង ។

លោក ឃូ ពៅ អភិបាលរងខេត្តបន្ទាយមានជ័យ បានមានប្រសាន៍ផ្តាំផ្ញើរដល់អ្នកជាប់ឃុំទាំងអស់ក្រោយពីស្គាល់រសជាតិជាប់គុកហើយ ចេញមកវិញត្រូវចេះកែខ្លួន ឲ្យក្លាយជាមនុស្សល្អ ពលរដ្ឋល្អ ទើបអាចរស់នៅក្នុងសង្គមបានស្រួល ៕

CATEGORIES
Share This