អាវុធAK ១ដើមត្រូវបានពលរដ្ឋប្រទះឃើញខណៈពេលឡើងកាត់អុសនៅក្នុងព្រៃលើភ្នំ

បាត់ដំបង ៖ អាវុធAK ១ដើមត្រូវបានពលរដ្ឋប្រទះឃើញខណៈពេលឡើងកាត់អុសនៅក្នុងព្រៃលើភ្នំកាលពីវេលាម៉ោង ១៦និង០០នាទី នៅថ្ងៃទី25 ខែមេសាឆ្នាំ២០២៥ នៅចំណុចលើភ្នំកាធាង ស្ថិតក្នុងភូមិអូរាំងខេន ឃុំស៊ុង ស្រុកសំឡូត ខេត្តបាត់ដំបង ។

សមត្ថកិច្ចបានបញ្ជាក់ថា អាវុធខាងលើជាប្រភេទកាំភ្លើងម៉ាក AK 47 ចំនួន០១ដើមដែលពលរដ្ឋឈ្មោះ គោក ភា ភេទប្រុស អាយុ ៣២ឆ្នាំ រស់នៅភូមិអន្លង់ពួក ឃុំតាសាញ ស្រុកសំឡូត នៅក្បែរគុម្ពឬស្សីក្នុងខណៈពេលដែលរូបគេឡើងទៅកាត់អុសនៅក្នុងព្រៃលើភ្នំ ។

បច្ចុប្បន្នកាំភ្លើង AK 47 ចំនួន០១ដើមដែលសេសសល់ពីសម័យសង្គ្រាម គ្មានបង់ គ្មានគ្រាប់ខាងលើត្រូវបានពលរដ្ឋរាយការណ៍និងប្រគល់ជូនអធិការដ្ឋាននគរបាលស្រុកសំឡូត ដើម្បីរក្សាទុក ៕

ដោយ ៖ សាលី

CATEGORIES
Share This