អាវុធហត្ថក្រុងបាត់ដំបង ឃាត់ខ្លួនជនសង្ស័យ ១១នាក់ ពីបទជួញដូរសារធាតុញៀន

បាត់ដំបង ៖ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងបាត់ដំបង បានធ្វើការបង្ក្រាបឃាត់ខ្លួនជនសង្ស័យចំនួន ១១ នាក់ ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅវេលាម៉ោង ២០និង០០ នាទី ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥ នៅត្រង់ចំណុចក្រុមទី០៩ ភូមិកាប់គោថ្មី សង្កាត់អូរចារ ក្រុងបាត់ដំបង។

ជនសង្ស័យត្រូវបានឃាត់ខ្លួន ៖ ១. ឈ្មោះ វង្ស ឡាយយូឡាយ ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិទួលតាឯក ក្រុងបាត់ដំបង, ២. ឈ្មោះ ហេង វឌ្ឍនះ ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅក្នុងសង្កាត់ក្ដុលដូនទាវ ក្រុងបាត់ដំបង, ៣. ឈ្មោះ ហាក់ លីហ៊ាង ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅក្នុងសង្កាត់ក្តុលដូនទាវ ក្រុងបាត់ដំបង, ៤. ឈ្មោះ សុខា មករា ភេទប្រុស អាយុ ២១ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិស្តីក្រោម ស្រុកឯកភ្នំ ខេត្តបាត់ដំបង, ៥. ឈ្មោះ វណ្ណា រក្សា ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិវត្តលៀប ក្រុងបាត់ដំបង, ៦. ឈ្មោះ ដាវីដ នុត ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិវត្តលៀប ក្រុងបាត់ដំបង, ៧. ឈ្មោះ សែម សុមុនីរ័ត្ន ភេទប្រុស អាយុ ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិរតនះ ក្រុងបាត់ដំបង, ៨. ឈ្មោះ នាក់ វិច្ឆិកា ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិស្លាកែត ក្រុងបាត់ដំបង, ៩. ឈ្មោះ កែវ ឆៃណា ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិស្នឹងលិច ស្រុកបាណន់ ខេត្តបាត់ដំបង, ១០. ឈ្មោះ ឌឿត វាសនា ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិសំរោងក្នុង ស្រុកឯកភ្នំ ខេត្តបាត់ដំបង, ១១. ឈ្មោះ យក់ វាសនា ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិ១៣មករា ក្រុងបាត់ដំបង ។

វត្ថុតាងដកហូតមាន  ៖ គ្រឿងញៀនប្រភេទម្សៅក្រាមពណ៌សថ្លាម៉ាទឹកកក (ICE) ចំនួន ០១ កញ្ចប់ ទម្ងន់ ២៤,៦៨ ក្រាម (ទាំងសំបក) ,ម៉ូតូ ០៥គ្រឿង , ទូរស័ព្ទ ០៧គ្រឿង ,សម្ភារៈវេចខ្ចប់គ្រឿងញៀនមួយចំនួន ,និងឧបករណ៍ជក់គ្រឿងញៀនចំនួន ០១ ។

បច្ចុប្បន្នជនសង្ស័យរួមនឹងវត្ថុតាង ត្រូវបានបញ្ជូនទៅការិយាល័យប្រឆាំងគ្រឿងញៀនអាវុធហត្ថខេត្តបាត់ដំបង ដើម្បីចាត់ការបន្តតាមនីតិវិធី ៕

ដោយ ៖ សាលី

CATEGORIES
Share This