មន្ត្រីជំនាញ ចាប់យកបានអេស្កា០១គ្រឿង និងរថយន្ត០២គ្រឿង ខណៈក្រុមឈ្មួញកំពុងលួចលាក់កាយទន្ទ្រានដី ក្នុងដែននេសាទ

បាត់ដំបង ៖ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកសង្កែ សហការជាមួយជំនាញខណ្ឌរដ្ឋបាលជលផលខេត្ត បានចុះប្រតិបត្តិការបង្រ្កាបករណីកាយទន្ទ្រានដីក្នុងដែននេសាទក្នុងតំបន់២ ដោយគ្មានច្បាប់អនុញ្ញាត។

កិច្ចប្រតិបត្តិការខាងលើនេះធ្វើឡើងកាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៥ ខណៈដែលក្រុមឈ្មួញកំពុងលួចលាក់ធ្វើសកម្មភាពកាយអាចម៍ដីក្នុងដែននេសាទ (ក្នុងតំបន់២) ស្ថិតនៅក្នុងភូមិបឹងទឹម ឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង។

ជាមួយកិច្ចប្រតិបត្តិការខាងលើនេះដែរ មន្ត្រីជំនាញបានឃាត់យករថយន្ត០២គ្រឿង និងអេស្ការវ៉ាទ័រ០១គ្រឿងបញ្ជូនមកកាន់រដ្ឋបាលជលផលដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធី ៕

ដោយ ៖ សាលី

CATEGORIES
Share This