សមត្ថកិច្ចផ្ទុះអាវុធច្រើនគ្រាប់ បង្ក្រាបបទល្មើសគ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យ១នាក់ និងរថយន្ត១គ្រឿង
បន្ទាយមានជ័យ ៖ សមត្ថកិច្ចនគរបាលខេត្តបាត់ដំបង សហការជាមួយនគរបាលខេត្តបន្ទាយមានជ័យ បង្ក្រាបបទល្មើសគ្រឿងញៀន ឃាត់ខ្លួន១នាក់ និងរថយន្ត១គ្រឿង វត្ថុតាងមួយចំនួន កាលពីយប់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥ ស្ថិតភូមិ.សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ក្រោយផ្ទុះអាវុធជាច្រើនគ្រាប់ បង្កអោយមានការភ្ញាក់ផ្អើលដល់អ្នកជិតខាង។
តាមសមត្ថកិច្ចនគរបាលខេត្តបាត់ដំបង បានអោយដឹងថា ជនសង្ស័យម្នាក់ដែលត្រូវបានបង្រ្កាបខាងលើ ជាមុខសញ្ញាជួញដូរគ្រឿងញៀន មានដីការចាប់ខ្លួនរបស់តុលាការ ក្រោយពីនគរបាលខេត្តបាត់ដំបង បង្រ្កាប់បទល្មើសគ្រឿងញៀន ឃាត់បានបក្ខពួកមួយចំនួន ក៏បន្តចាប់មុខសញ្ញាខាងលើ ដែលមានមូលដ្ឋាននៅឃុំភ្នំតូច ខេត្តបន្ទាយមានជ័យ ។ នៅពេលកម្លាំងចម្រុះចុះប្រតិបត្តិការបង្ក្រាបជនល្មើសខាងលើ បានជិះរថយន្តបុករៈបារ៉ាស់កងកម្លាំង ទើបបណ្តាលមានការផ្ទុះអាវុធច្រើនគ្រាប់។
ក្រោយប្រតិបត្តិការបង្ក្រាបទាំងកណ្តាលយប់ នៅក្រុងសិរីសោភ័ណ ខាងលើបានឃាត់ខ្លួនសង្ស័យ១នាក់ និងរថយន្ត១គ្រឿងម៉ាកកាំម៉ារី០៧ បញ្ជូនទៅអោយខាងសមត្ថកិច្ចខេត្តបាត់ដំបង បន្តនីតិវិធីទៅតុលការ ៕


