ឆ្លងចរន្តអគ្គិសនីបង្កជាអគ្គីភ័យឆេះផ្ទះ០១ខ្នង នៅស្រុកសំឡូត

បាត់ដំបង ៖ ផ្ទះ០១ខ្នងត្រូវបានអគ្គីភ័យឆាបឆេះបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោងប្រហែល ០៩និង៤៥នាទី ថ្ងៃទី១៨ ខែមេសា  ឆ្នាំ២០២៥ នៅចំណុចក្រុមទី១៥ ភូមិកណ្តាល ឃុំស៊ុង ស្រុកសំឡូត ខេត្តបាត់ដំបង ។

ផ្ទះដែលត្រូវអគ្គិភ័យឆាបឆេះខាងលើមានទំហំ ៧ម៉ែត្រx៦ម៉ែត្រ ធ្វើអំពីឈើ ដំបូលប្រក់ស័ង្កសី(ខូចខាតប្រហែល ៨០%) រួមជាមួយឯកសារ ប្លង់ដី និងសម្ភារផ្សេងៗមួយចំនួនទៀតផងដែរ ដែលមានម្ចាស់ឈ្មោះ គុល សារិទ្ធ ហៅឌីម ភេទស្រី អាយុ ៦៧ ឆ្នាំ (មេម៉ាយ) រស់នៅកន្លែងកើតហេតុខាងលើ។

នៅក្នុងហេតុការណ៍គ្រោះអគ្គីភ័យខាងលើនេះដែរភ្លាមៗនោះសមត្ថកិច្ចពុំបានចេញរថយន្តពន្លត់អគ្គិភ័យទេ ដោយសារបានប្រជាពលរដ្ឋនៅជិតខាងជួយបាញ់ពន្លត់រួចរាល់ហើយ ៕

ដោយ ៖ សាលី

CATEGORIES
Share This