របួសធ្ងន់ស្រាល០៥នាក់ នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត និងម៉ូតូសណ្តោងរ៉ឺម៉ក
បាត់ដំបង ៖ យ៉ាងហោចណាស់មនុស្សប្រុសស្រីក្មេងចាស់ ចំនួន០៥នាក់ បានរងរបួសធ្ងន់ស្រាល នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយ កើតឡើងរវាងរថយន្ត និងម៉ូតូសណ្តោងរ៉ឺម៉ក នៅវេលាម៉ោង១៦ និង៤០នាទី ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៥ នៅតាមបណ្តោយផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិអណ្តូងចេញ សង្កាត់អូរចារ ក្រុងបាត់ដំបង ។
ប្រភពពីពលរដ្ឋ បានអោយដឹងថា រថយន្តម៉ាក NAVARA ពាក់ផ្លាកលេខ ភ្នំពេញ2AL-7122 បើកបរដោយបុរសម្នាក់ និងអ្នករួមដំណើរ០២នាក់ ទិសដៅពីលិចទៅកើត ចំណែកម៉ូតូសណ្តោងរ៉ឺម៉ក បើកបរដោយបុរសម្នាក់ និងអ្នករួមដំណើរជាប្រពន្ធម្នាក់និងកូនតូច០២នាក់ ទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើ រថយន្តបានរ៉េចង្កូតទៅឆ្វេងដៃបុកស្លាកឃ្លាំងក្រុមហ៊ុនលក់ដែករួចថយមកកិន រ៉ឺម៉កម៉ូតូបណ្តាលអោយមួយគ្រួសារ០៥នាក់រងរបួ.សធ្ង.ន់ស្រាលតែម្តង។
ក្រោយពេលកើតហេតុ សមត្ថកិច្ចនិងក្រុមគ្រូពេទ្យបានចុះដឹកជនរងគ្រោះទៅសង្រ្គោះព្យាបាលនៅមន្ទីរពេទ្យ បន្ទាប់មកបានវាស់វែងធ្វើកំណត់ហេតុយក មធ្យោបាយទាំងពីរទៅរក្សាទុកនៅការិយាល័យជំនាញដើម្បីចាត់ការតាមនីតិវិធី ៕






ដោយ ៖ សាលី