រដ្ឋាភិបាលកម្ពុជា សម្រេចបង្កើតក្រុមការងារចំពោះកិច្ចសម្របសម្រួលទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគទ្វេភាគីកម្ពុជា-សហរដ្ឋអាមេរិក
ភ្នំពេញ ៖ រដ្ឋាភិបាលកម្ពុជាដែលមានសម្តេចធិបតីហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តីនៅថ្ងៃទី១០ខែមេសាឆ្នាំ២០២៥នេះបានចេញសេចក្តីសម្រេចស្តីពីបង្កើតក្រុមការងារចំពោះកិច្ចសម្របសម្រួលទំនាក់ទំនង ពាណិជ្ជកម្ម និងវិនិយោគទ្វេភាគីកម្ពុជា-សហរដ្ឋអាមេរិក។
នេះបើតាមការបង្ហោះតាមហ្វេសបុកផ្លូវការរបស់សម្តេចធិបតីហ៊ុន ម៉ាណែត នារសៀលថ្ងៃទី១០ខែមេសាឆ្នាំ២០២៥។


