ឆ្លងចរន្តខ្សែរភ្លើង បង្កជាអគ្គីភ័យឆេះផ្ទះ០១ខ្នងទាំងព្រឹក នៅស្រុកសង្កែ

បាត់ដំបង ៖ ផ្ទះ០១ខ្នងត្រូវបានអគ្គីភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅបង្កការភ្ញាក់ផ្អើលវេលាម៉ោង ០៤និង២០នាទី ឆ្លងចូលថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៥ នៅចំណុចក្រុមទី២ ភូមិច្រាបវាល ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង ។

សមត្ថកិច្ចបានបញ្ជាក់ថា ករណីអគ្គិភ័យខាងលើនេះដែរបណ្តាលអោយឆេះផ្ទះ០១ខ្នង ទំហំ ៧ម៉ែត្រ x ៩ម៉ែត្រ សង់អំពីថ្មក្រោមឈើលើ ដំបូលប្រក់ស័ង្កសីខូចខាតទាំងស្រុង រួមជាមួយសម្ភារៈប្រើប្រាស់មាន ៖ ,គ្រែឈើ ៣គ្រឿង ,ទូរឈើ ៤គ្រឿង និងកំព្យូទ័រ ៣គ្រឿង ដែលមានម្ចាស់ ឈ្មោះ ព្រំ វណ្ណា ភេទស្រី អាយុ៦៧ឆ្នាំ ។

នៅក្នុងហេតុការណ៍គ្រោះអគ្គីភ័យនេះដែរ ភ្លាមៗនោះ កម្លាំងផ្នែកជំនាញសណ្តាប់ធ្នាប់សាធារណ: និងកម្លាំងអន្តរាគមន៍ដែលដឹកនាំដោយលោកវរសេនីយ៍ទោ ឈឿង គឹមសាន អធិការរង បានចុះទៅសហការជាមួយកម្លាំងការិយាល័យអគ្គីភ័យខេត្ត ដែលមានរថយន្តពន្លត់អគ្គីភ័យសរុបចំនួន ០៣គ្រឿង ចុះអន្តរាគមន៍បាញ់ពន្លត់ដោយប្រើប្រាស់ទឹកអស់ចំនួន ០៦រថយន្តទើបគ្រប់គ្រងបានទាំងស្រុង ៕

ដោយ ៖ សាលី

CATEGORIES
Share This