គ្រាប់កាំភ្លើងត្បាល់០១គ្រាប់ ត្រូវបានពលរដ្ឋប្រទះឃើញ ខណៈពេលកំពុងឆ្ការស្មៅ
បាត់ដំបង ៖ គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ចំនួន០១គ្រាប់ត្រូវបានពលរដ្ឋប្រទះឃើញ ខណៈពេលកំពុងឆ្ការស្មៅកាលពីវេលាម៉ោង ១៨និង០០នាទី ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ នៅត្រង់ចំណុចក្រុមទី០៨ ភូមិសាលាបាឡាត់ សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង។
សមត្ថកិច្ចបានបញ្ជាក់ថា គ្រាប់យុទ្ធភ័ណ្ឌចំនួន០១គ្រាប់ដែលពលរដ្ឋប្រទះឃើញនៅក្នុងភូមិសាស្ត្រខាងលើ ជាប្រភេទគ្រាប់កាំភ្លើងត្បាល់ទំហំ 82 mm ហើយត្រូវបានប្រទះឃើញក្នុងខណៈពេលដែលគាត់កំពុងឆ្ការស្មៅនៅក្បែរផ្ទះ ។
បន្ទាប់ពីដកហូតបាន បច្ចុប្បន្នគ្រាប់យុទ្ធភ័ណ្ឌខាងលើត្រូវបានជំនាញអង្គភាពកំចាត់មីនខេត្តយកទៅរក្សាទុកដើម្បីរងចាំពេលវេលាដុតបំផ្លាញចោលនៅពេលក្រោយ ៕

ដោយ ៖ សាលី