សមណៈសិស្ស ១៨០អង្គ ប្រឡងចូលរៀនពុទ្ធិកមធ្យមសិក្សាបឋមភូមិ ២០២៥ ២០២៦

បន្ទាយមានជ័យ ៖ ព្រះសង្ឃជាសមណៈសិស្ស១៨០អង្គកាលពីថ្ងៃទី១៨ខែមីនា២០២៥បាននិមន្តប្រឡងចូលរៀនពុទ្ធិកមធ្យមសិក្សាបឋមភូមិ ២០២៥ ២០២៦ស្ថិតនៅសាលាពុទ្ធិកវិទ្យាល័យសម្ដេចជាស៊ីមស្ថិតនៅបរិវេណវត្តចម សុទ្ធាវាសហៅវត្តស្វាយចាស់ក្នុងក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យ។

ការប្រឡងចូលរៀនពីសំណាក់ព្រះសង្ឃត្រូវបានចូលរួមកាត់វិញ្ញាសារប្រឡងពីសំណាក់លោក យឹម សំណាង
អភិបាលរងខេត្តតំណាងឯកឧត្តមអ៊ុំ រាត្រីអភិបាលខេត្តលោក បៀវថាន ប្រធានមន្ទីរធម្មការនិងសាសនាខេត្ត។

លោក បៀវថាន ប្រធានមន្ទីរធម្មការនិងសាសនាខេត្តបានឱ្យដឹងថាសមណៈសិស្សនិមន្តមកប្រលងនាថ្ងៃនេះសរុបចំនួន១៨០ អង្គ បែងចែកជា ៨ បន្ទប់។ក្នុងនោះវិញ្ញាសាប្រឡងចូលរៀនរបស់សមណៈសិស្សនាពេលនេះគឺមានចំនួន ៤ មុខវិជ្ជា វិញ្ញាសាទី ១ ភាសាបាលីវិញ្ញាសាទី ២សរសេរតាមអាន វិញ្ញាសាទី ៣ពុទ្ធវិន័យនិងវិញ្ញាសាទី ៤គណិតវិទ្យាហើយការប្រឡងគឺមានរយះពេញមួយថ្ងៃ។ការប្រឡងគឺសមណៈសិស្សប្រលងដោយសមត្ថភាពចំណេះដឹងដែលបានរៀនកន្លងមកធ្វើ យ៉ាងណាដើម្បីបានបន្តដល់ថ្នាក់ឧត្តម។

លោក យឹម សំណាងបានមានប្រសាសន៍ថា
រាជរដ្ធាភិបាលកម្ពុជាសម្រាប់នីតិកាលទី ៧ នៃរដ្ឋភាបានដាក់ចេញគោលនយោបាយអប់រំជាតិគឺការពង្រឹងគុណភាពវិស័យអប់រំពោលគឺលើកកម្ពស់ចំណេះដឹងសមត្ថភាព គុណធម៌ សីលធម៌ មនសិកាស្នេហាជាតិនិងស្មារតីទទួលខុសត្រូវ។

ការប្រឡងនេះជាការវាស់ស្តង់សមត្ថភាពចំណេះដឹងផ្នែកពុទ្ធសាសនារបស់សមណៈសិស្សដើម្បីធានាឲ្យបាននូវគុណភាពអប់រំឲ្យស្របទៅនឹងច្បាប់អប់រំដើម្បីធានាបានគុណភាពអប់រំនិងប្រសិទ្ធភាពអប់រំប្រកបដោយភាគត្រឹមត្រូវនិងយុត្តិធម៌ត្រូវមានការប្រឡងមានន័យថាការប្រឡងនេះគឺជាការចម្រាញ់យកតែសមនៈសង្ឃដែលមានសមត្ថភាពចំណេះដឹងទាំងផ្លូវអាណាចក្រពុទ្ធនិងក្នុងកម្រិតបឋមសិក្សាដើម្បីជំរុញព្រះអង្គទាំងនោះអោយបានបន្តការសិក្សាថ្នាក់អនុវិទ្យាល័យបន្តទៀត ៕

CATEGORIES
Share This