អគ្គិភ័យបានឆាបឆេះ ផ្ទះ០១ខ្នងទាំងស្រុង នៅស្រុកគាស់ក្រឡ

បាត់ដំបង ៖ ផ្ទះ០១ខ្នងត្រូវបានអគ្គិភ័យឆាបឆេះបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោងប្រហែល ២២និង១០នាទី ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥ នៅចំណុចភូមិក្រាំងស្វាត ឃុំឆ្នាល់មាន់ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ។

ផ្ទះដែលត្រូវអគ្គិភ័យឆាបឆេះខាងលើមាន ទំហំ ៤ម៉ែត្រx៦ម៉ែត្រ ធ្វើអំពីឈើ ដំបូលនិងជញ្ជាំងស័ង្កសី (ឆេះអស់ទាំងស្រុង)រួមជាមួយសម្ភារខូចខាតមាន៖ គ្រែ០១, ពូក ០១ ,ធុងបាស់០១ ,ខោអាវ ,សៀវភៅគ្រួសារ អត្តញ្ញាណបណ្ណ  និងសម្ភារប្រើប្រាស់មួយចំនួនទៀត ដែលមានម្ចាស់ឈ្មោះ ព្រឿន សុឃឿម ភេទស្រី អាយុ៤០ឆ្នាំ។ភូមិក្រាំងស្វាត ឃុំឆ្នាល់មាន់ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ។

នៅក្នុងហេតុការណ៍គ្រោះអគ្គិភ័យឆាបឆេះខាងលើនេះដែរ ភ្លាមៗនោះកម្លាំងប៉ុស្តិ៍ នគរបាលរដ្ឋបាលឆ្នាល់មាន់ សហការជាមួយកម្លាំងប្រជាការពារ បានចុះអន្តរាគមន៍ពន្លត់ ដោយមិនអោយឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ ៕

ដោយ ៖ សាលី

CATEGORIES
Share This