លោកជំទាវ បាន ស្រីមុំ ជួបសំណេះសំណាលសួរសុខទុក្ខ និងបើកប្រាក់ឧបត្ថម្ភប្រចាំខែជូនដល់លោកយាយ លោកតា ៧៩នាក់
ប៉ៃលិន ៖ លោកជំទាវ បាន ស្រីមុំ អភិបាលនៃគណ:អភិបាលខេត្តប៉ៃលិន និងជាប្រធានមូលនិធិចាស់ជរាគ្មានទីពឹងខេត្តប៉ៃលិន រួមនឹងក្រុមការងារមូលនិធិគាំទ្រសុខភាព និងសង្គ្រោះបន្ទាន់ជនចាស់ជរាគ្មានទីពឹង នៅសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងបើកប្រាក់ឧបត្ថម្ភប្រចាំខែមីនា ឆ្នាំ២០២៥ ជូនដល់លោកយាយ លោកតា ចំនួន៧៩នាក់ នៅក្រុងប៉ៃលិន ខេត្តប៉ៃលិន ដោយក្នុងម្នាក់ៗ ទទួលបានអង្ករ ២៥គីឡូក្រាម និងថវិកា ១០០.០០០រៀល(មួយសែនរៀលគត់)។
សូមបញ្ជក់ថា ជាការយកចិត្តទុកដាក់ លើចាស់ជរាគ្មានទីពឹង ក្នុងខេត្តក្នុងនាមលោកជំទាវ ជាប្រធានមូលនិធិចាស់ជរាគ្មានទីពឹងខេត្តប៉ៃលិន រួមនឹងក្រុមការងារមូលនិធិគាំទ្រសុខភាព និងសង្គ្រោះបន្ទាន់ជនចាស់ជរាគ្មានទីពឹង តែជួបសួរសុខទុកបើកប្រាក់ឧបត្ថមរួម និងអង្ករជារៀងរាល់ខែ ៕








