ស្រុកព្រះនេត្រព្រះ ជាស្រុកដំបូងគេនៅខេត្តបន្ទាយមានជ័យ ទទួលជ័យលាភីបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល

បន្ទាយមានជ័យ ៖ ស្រុកព្រះនេត្រព្រះ ជាស្រុកមួយក្នុងចំណោមក្រុងស្រុកទាំង០៩ នៅក្នុងខេត្តបន្ទាយមានជ័យ ដែលទទួលបានជ័យលាភីបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល មុនគេទូទាំងខេត្ត ។

ជាមួយគ្នានោះ មន្ទីរអភិវឌ្ឍជនបទ និងរដ្ឋបាលស្រុក ក៏បានរៀបចំពិធីដង្ហែពានជ័យលាភី និងកាត់ខ្សែបូនិមិត្តរូប អបអរសាទរបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំខេត្ត លោក ឃ្លោក នួយ អភិបាលរង នៃគណៈអភិបាលខេត្ត ដំណងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត ដែលប្រារព្ធធ្វើនៅបរិវេណសាលាស្រុកព្រះនេត្រព្រះ នាថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ ។

លោក ហឿន វីរៈ អភិបាល នៃគណៈអភិបាលស្រុកព្រះនេត្រព្រះ ក៏បានរាយការសង្ខេបជូនអង្គពិធី ថាស្រុកព្រះនេត្រព្រះ មាន៩ឃុំ មានភូមិចំនួន ១១៨ និងមានប្រជាពលរដ្ឋសរុប ២៦ ៦២៦គ្រួសារ មនុស្សរាយចំនួន ១១១ ០១៥នាក់ ស្រី៥៥ ៧៤០នាក់ អាយុ១៨ឆ្នាំឡើង ៧៥ ៨០១នាក់ ស្រី៣៨ ២១៧នាក់ និងកុមារ ៣៩ ៣៦២នាក់ ស្រី ១៩ ៤៦១នាក់។ ក្នុងនាមរដ្ឋបាលស្រុកព្រះនេត្រព្រះ លោកប្តេជ្ញាខិតខំប្រឹងប្រែងបំពេញការងាគ្រប់វិស័យ ជាពិសេសការងារបរិស្ថាន ការបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាល ដើម្បីឱ្យរដ្ឋបាលស្រុក ទទួលបាន  ជ័យលាភីជាស្រុកបានបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF Plus) នៅឆ្នាំខាងមុខបន្តទៀត។

លោក ជា យុទ្ធារុណ ប្រធាន មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ក៏បានមានប្រសាសន៍ថា ការបន្ទោបង់ពាសវាលពាសកាល គឺជាបច្ច័យដ៏អាក្រក់មួយ ដែលធ្វើឱ្យប៉ះពាល់ដល់ការរស់នៅ និងសុខភាពរបស់ប្រជាពលរដ្ឋ។ លោកបន្តថា ការបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល ពីជម្រើសល្អសម្រាប់ប្រជាពលរដ្ឋ ក្នុងនោះរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងអភិវឌ្ឍជនបទ មានការគិតគូរយកចិត្តទុកដាក់យ៉ាងខ្លាំង ទៅលើការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ។ ហេីយដើម្បីឈានសម្រេចទៅដល់គោលដៅឆ្នាំ២០២៣០ ប្រទេសកម្ពុជា ត្រូវបញ្ឈប់ការបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលនៅមានកម្រិតខ្ពស់នៅ ឱ្យបានមុនឆ្នាំ២០៣០។ លោកប្រធានមន្ទីរ ក៏បានថ្លែងអំណរគុណអង្គការទស្សនៈពិភពលោក អង្គការដៃគូនានា និងវិស័យ ឯកជន នឹងបន្តចូលរួម គាំទ្រ និងសហការជាមួយគ្នា ដើម្បីអភិវឌ្ឍន៍លើវិស័យផ្គត់ផ្គង់ទឹកស្អាត និងលើកកម្ពស់អនាម័យជនបទឱ្យកាន់តែរីកចម្រើនប្រសើឡើងបន្ថែមទៀត។ 

នាឱកាសនោះលោក ឃ្លោក នួយ អភិបាលរងខេត្ត បានថ្លែងអបអរសាទរចំពោះរដ្ឋបាលស្រុកព្រះនេត្រព្រះ ដែលជាស្រុកដំបូង ក្នុងចំណោមក្រុង-ស្រុក ទាំង៩ ដែលបានប្រកាសទទួលស្គាល់ជាផ្លូវការនូវ បញ្ចប់ការបន្ទោបង់ពាសវាលពាសកាល និងបានជំរុញការងារផ្គត់ផ្គង់ទឹកស្អាត និងលើកកម្ពស់អនាម័យជនបទនៅក្នុងក្របខណ្ឌនៃស្រុកទាំងមូលឱ្យកាន់តែមានការអភិវឌ្ឍន៍រីកចម្រើនខ្លាំងក្លាថែមទៀត។ ជាពិសេស គឺការរិះរកយន្តការរក្សានិរន្តរភាពជាស្រុក ODF ដើម្បីឈានទៅសម្រេចបានការបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលក្នុងកម្រិតខ្ពស់(ODF Plus) នាពេលខាងមុខ។

ជាមួយគ្នានោះក្នុងនាមរដ្ឋបាលខេត្តលោក ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះអង្គការទស្សនៈពិភពលោក ដែលតែងតែយកចិត្តទុកដាក់ និងជួយគាំទ្រដល់វិស័យការ ងារផ្គត់ផ្គង់ទឹកស្អាត និងលើកកម្ពស់អនាម័យជនបទ និងបានជួយជ្រោមជ្រែងស្រុក ព្រះនេត្រព្រះ  រហូតទទួលបានលទ្ធផលល្អ ជាស្រុកដែល បានបញ្ចប់ការបន្ទោបង់ពាស វាលពាស កាល  និងបានធ្វើពិធីប្រកាសទទួលស្គាល់ជាផ្លូវការ៕

CATEGORIES
Share This