អាវុធហត្ថស្រុកសង្កែឃាត់ខ្លួនជនសង្ស័យ០៣នាក់ ក្នុងករណីជួញដូរដោយខុសច្បាប់នូវសាធាតុញៀន
បាត់ដំបង ៖ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកសង្កែ បានធ្វើការបង្ក្រាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀនមួយករណីក្នុងបទល្មើសជាក់ស្តែង។
កិច្ចប្រតិបត្តិការខាងលើនេះធ្វើឡើងនៅវេលាម៉ោង ១៦និង៣០នាទី ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ នៅត្រង់ចំណុចក្រុមទី២ ស្ថិតក្នុងភូមិស្វាយធំ ឃុំអូរដំបង២ ស្រុកសង្កែ ខេត្តបាត់ដំបង ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ ៖ ១.ឈ្មោះ ឡុច មករា ហៅ ផេះ ភេទប្រុស អាយុ ៣៧ឆ្នាំ មុខរបរកម្មករ រស់នៅភូមិស្វាយធំ ឃុំអូរដំបង២ ស្រុកសង្កែ ខេត្តបាត់ដំបង ។ ២.ឈ្មោះ វណ្ណា វណ្ណ: ភេទប្រុស អាយុ ២១ឆ្នាំ មុខរបរកម្មករ រស់នៅភូមិស្វាយកង់ ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង។ ៣.ឈ្មោះ រិទ្ឋ បូរី ភេទប្រុស អាយុ ៣៥ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិជំនីក ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង។
វត្ថុតាងដកហូតរួមមាន ៖ គ្រឿងញៀនប្រភេទម្សៅក្រាមពណ៌សថ្លា( ice ) ចំនួន០២កញ្ចប់ ទម្ងន់ ២.៧៦ ក្រាម ទាំងសំបក ,ទូរស័ព្ទដៃម៉ាកអាយហ្វូនសិច ចំនួន០១គ្រឿង ,កាំភ្លើងខ្យល់កែច្នៃចំនួន០១ដើម ,ឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន ,ថង់សម្រាប់វេចខ្ចប់គ្រឿងញៀនមួយចំនួន ,ម៉ូតូ០២គ្រឿង
ក្រោយពីឃាត់ខ្លួន បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបានបញ្ជូនទៅកាន់ការិយាល័យជំនាញអាវុធហត្ថខេត្តដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធី ៕





ដោយ ៖ សាលី