ប្រកាសតែងតាំង និងស្រោចស្រពសុគន្ធវារី ប្រគេនព្រះគ្រូបច្ចិមសីមាវាសី ប៉ោ សុឃឿន ព្រះគ្រូអនុគណក្រុងប៉ោយប៉ែត និងព្រះមន្ត្រីសង្ឃ ព្រះគ្រូចៅអធិការវត្ត ក្នុងក្រុងប៉ោយប៉ែត
ប៉ោយប៉ែត ៖ ព្រះសមណាភិរ័ត ប៉ោ សុខខឿន ព្រះរាជាគណៈថ្នាក់កិត្តិយស ព្រះគ្រូបច្ចិមសីមាវាសី ព្រះអនុគុណក្រុងប៉ោយប៉ែត ដែលត្រូវបានទទួលព្រះរាជក្រមប្រកាស សនីយបត្រសេចក្ដីសម្រេចតែងតាំងជា ព្រះអនុគុណក្រុងប៉ោយប៉ែត បានសង្ឃដីកាប្ដេជ្ញាចិត្តជំរុញនិងផ្សព្វផ្សាយអភិក្រមស៣ សម្រាប់វត្តអារាមអនុវត្តរបស់ក្រសួងធម្មការ និងសាសនា ប្ដេជ្ញារក្សាសាមគ្គីភាពឯកភាពផ្ទៃក្នុង និងធ្វើការទំនាក់ទំនងល្អ ជាមួយ គណៈសង្ឃគ្រប់លំដាប់ថ្នាក់ មន្ទីរធម្មការនិងសាសនារួម ទាំងអជ្ញាធម៍ពាក់ព័ន្ធ នឹងប្ដេជ្ញាបន្តការងារមនុស្សធម៌ដោយរួមសុខរួមទុក្ខជាមួយពុទ្ធបរិស័ទគ្រប់កាលៈទេសៈ ។
សង្ឃដីកាប្ដេជ្ញាចិត្តរបស់ព្រះអង្គក្នុងពិធីប្រគេនទទួលព្រះរាជក្រមប្រកាស សនីយបត្រសេចក្ដីសម្រេចតែងតាំង ពេញសិទ្ធិនិងព្រះមន្ត្រីសង្ឃនៃក្រុងប៉ោយប៉ែតស្រោចស្រពសុគន្ធវារីស្ថិតនៅក្នុងវត្ត និមិត្តសុធីរាមកូនដំរី សង្កាត់និមិត្តក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ ក្រោមអធិបតីភាព សម្តេចព្រះឧត្ដមបញ្ញា ដួង ផង់ ព្រះអគ្គាធិការរងនៃអគ្គារធិការដ្ឋានពុទ្ធិកសិក្សាជាតិ ព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់សម្តេចព្រះមហាសុមេធាធិបតីកិត្តិបណ្ឌិត អំ លឹមហេង សម្តេចសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា, លោកជំទាវឧកញ៉ា សេរីករុណា បុទុមរតន៍មហាឧបាសិកាពុទ្ធសាសន៍នូបត្ថមន៍បណ្ឌិត ម៉ៅ ម៉ាល័យ កែគឹមយ៉ាន និងលោកជំទាវ សិរីកានញ្ចនពង្សធីមុត្តរា អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម កែសួនសុភី ស សុខា ។
លោក លៀម សុដា អភិបាលរងខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថា ក្រោមម្លប់នៃសុខសន្តិភាព តាមរយៈការអនុវត្តនូវគោលនយោបាយឈ្នះឈ្នះ បានធ្វើឲ្យប្រទេសជាតិមានឯកភាពជាតិឯកភាពទឹកដីទាំងស្រុងនិងមានស្ថិរភាពនយោបាយសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ ត្រូវថែរក្សាបានយ៉ាងមុតគត់ នេះកណ្តាលនេះគឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំនិង ធំធេងសម្រាប់ការអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យទាំងនោះពិសេសសាសនាក៏មានការរីកចម្រើនគួរឲ្យកត់សម្គាល់ទាំងបរិមាណនិងគុណភាព។
ព្រះឧត្ដមបញ្ញាដួង ផង់ បានមាន សង្ឃដីកាបញ្ជាក់ថា ដើម្បីឲ្យស័ក្ដិសមនឹងខ្លឹមសារដែលមានចែងក្នុងរដ្ឋធម្មនុញ្ញថាព្រះពុទ្ធសាសនាគឺជា រដ្ឋយើងត្រូវខិតខំបន្តទៀតដើម្បីលើកកម្ពស់ព្រះពុទ្ធសាសនាឲ្យបានរីកចម្រើនខ្ពង់ខ្ពស់ឡើងមួយកម្រិតថែមទៀត តាមរយៈការពង្រឹងតួនាទីភារកិច្ចដឹកនាំ ការគ្រប់គ្រងលើការពង្រឹងពង្រីកចំណេះរបស់ពុទ្ធសាសនិក នៅក្នុងវិស័យពុទ្ធិកសិក្សាគ្រប់កម្រិត ឲ្យបានរឹងមាំ។ ក្នុងន័យនេះ ប្រជាពលរដ្ឋកម្ពុជានិងបានយល់ជ្រួតជ្រាប កាន់តែស៊ីជម្រៅបន្ថែមទៀត មើលឃើញកាន់តែច្បាស់អំពីភាពចាំបាច់សម្រាប់ការប្រតិបត្តិតាមរយៈ ព្រះមរពុទ្ធោវាទ ដែលផ្តោតលើការមិន ប្រព្រឹត្តិនូវអំពើអាក្រក់គ្រប់យ៉ាង នឹងការសម្អាតចិត្តឲ្យស្អាតបរិសុទ្ធដែលជាគុណតម្លៃសំខាន់ចាំបាច់សម្រាប់ជួយឲ្យសង្គមមានសុខដុម តរៀងទៅ។ ចុងក្រោយគណៈអធិបតីបានបំពាក់នូវ គ្រឿងឥស្សរិយយសមេដាយមាស បណ្ណថ្លែងអំណរគណ ស្រោចសពសុគន្ធវារី ដល់ព្រះមន្ត្រីសង្ឃទាំង ៥ អង្គក្នុងក្រុងប៉ោយប៉ែត ៕
















