ឃាត់ខ្លួនពិរុទ្ធជន០១នាក់ តាមដីកាបង្គាប់អោយចាប់ខ្លួន

បាត់ដំបង ៖ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន នៃទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបាត់ដំបង បានធ្វើការចាប់ខ្លួនពិរុទ្ធជនចំនួន០១នាក់នៅវេលាម៉ោង ១២និង៣០នាទីថ្ងៃទី១២.ខែមីនា ឆ្នាំ២០២៥ នៅចំណុចភូមិរហាលសួង ឃុំព្រែកហ្លួង ស្រុកឯកភ្នំ ខេត្តបាត់ដំបង ។

ពិរុទ្ធជនឈ្មោះ ប៉ែត សុីវឡុង ភេទប្រុស អាយុ ២៦ឆ្នាំ មុខរបរកម្មករ រស់នៅភូមិស្តីក្រោម ឃុំព្រែកហ្លួង ស្រុកឯកភ្នំ ខេត្តបាត់ដំបង ត្រូវបានឃាត់ខ្លួនតាមដីកាបង្គាប់ឱ្យចាប់ខ្លួនលេខ ១១១តព្រ/២៥ ចុះថ្ងៃទី ១៧-កុម្ភៈ-២០២៥ របស់លោកស្រី ហៃ ណៃហេង ចៅក្រមជំនុំជម្រះនៃសាលាដំបូងខេត្តបាត់ដំបង ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅចំណុចភូមិស្តីក្រោម ឃុំព្រែកហ្លួង ស្រុកឯកភ្នំ ខេត្តបាត់ដំបង កាលពីថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២៤។

ជាមួយការឃាត់ខ្លួនពិរុទ្ធជនខាងលើ សមត្ថកិច្ចបានដកហូតសម្ភារៈ.ម៉ូតូ០១គ្រឿង និងទូរស័ព្ទ០១គ្រឿង រួចបញ្ជូនទៅកាន់ការិយាល័យជំនាញដើម្បីចាត់ការតាមនីតិវិធី ៕

ដោយ ៖ សាលី

CATEGORIES
Share This